អ្នកវិភាគការប្រកួតប្រចាំទូរទស្សន៍ Sky Sport លោក Jamie Carragher
បានលើកឡើងថា អ្នកចាត់ការ Louis van Gaal ដាក់កីឡាករ Wayne
Rooney ឲ្យលេងជាខ្សែបម្រើកណ្ដាល គឺជាកំហុសដ៏ធ្ងន់ធ្ងរមួយ
សម្រាប់ក្រុមបិសាចក្រហម Manchester United
ហើយពួកគេគួរតែដាក់កីឡាករជម្រើសជាតិអង់គ្លេសរូបនេះ
ឲ្យលេងជាខ្សែប្រយុទ្ធវិញ។
Rooney ត្រូវបានលោក Van Gaal បន្តដាក់ឲ្យលេងជាខ្សែបម្រើទៀត អំឡុងពេលការប្រកួត Premier League កាលពីថ្ងៃអាទិត្យ ខណៈដែល Man Utd ធ្វើបានត្រឹមស្មើ ១-១ ជាមួយនឹងក្រុម West Ham។ កីឡាករវ័យ២៩ឆ្នាំ លេងមិនបានល្អទេ នៅក្នុងតំណែងថ្មីនេះ ហើយក៏មិនបានបញ្ជូនបាល់ល្អណាមួយដល់មិត្តរួមក្រុមរបស់គេដែរ។
អ្នកចាត់ការសញ្ជាតិហុល្លង់ បានដាក់កីឡាករ Robin van Persie និង Radamel Falcao ឲ្យលេងជាដៃគូប្រយុទ្ធនៅខាងលើវិញ ប៉ុន្តែកីឡាករទាំង២ ធ្វើឲ្យខូចគ្រាប់បាល់ជាច្រើននៅតង់ទី២។
អតីតខ្សែការពារក្រុម Liverpool លោក Carragher ជឿថាអ្នកចាត់ការវ័យ៦៣ឆ្នាំ Van Gaal គួរតែដាក់ Rooney ឲ្យលេងជាខ្សែប្រយុទ្ធវិញ ព្រោះនោះទើបជាតំណែងមកពីធម្មជាតិរបស់គេ។
លោកបាននិយាយថា៖ «តំណែងរបស់ Rooney គឺមិនត្រឹមត្រូវទេ ព្រោះគាត់កំពុងតែលេងជាខ្សែបម្រើការពារ។ ហេតុអ្វីបានជាលោក Van Gaal មិនដាក់គាត់ឲ្យលេងប្រយុទ្ធវិញ ខណៈដែលខ្សែប្រយុទ្ធ២នាក់ខាងលើ ហាក់គ្មានចលនាសោះ? ពួកគេប៉ះបាល់ស្ទើរតែតិចជាង David De Gea ទៀត ក្នុងការប្រកួតនោះ»។
បិសាចក្រហម នឹងត្រូវស្វាគមន៍ក្រុម Burnley ក្នុងការប្រកួត Premier League ជាបន្តទៀត នៅយប់ថ្ងៃពុធស្អែកនេះ៕