ខ្សែបម្រើប្រេស៊ីល Willian
បានស៊ុតទម្លុះសំណាញ់ទីបានសម្រេចនៅនាទី៨៩ ជួយឲ្យក្រុម Chelsea
យកឈ្នះលើក្រុម Everton ក្នុងការប្រកួត Premier League
ដ៏ក្ដៅគគុកកាលពីយប់មិញ
និងជួយឲ្យក្រុមតោខៀវនៅតែបន្តនាំមុខ៧ពិន្ទុ
លើកំពូលតារាងដដែល។
គ្រាប់បាល់ចូលទីកើតឡើង បន្ទាប់ពីខ្សែការពារ Branislav Ivanovic របស់ Chelsea ប៉ះទង្គិចគ្នាជាមួយ James McCarthy របស់ Everton ខណៈដែល Gareth Barry ត្រូវពិន័យកាតក្រហមនៅនាទី៨៨ បន្ទាប់ពីទទួលបានកាត់លឿង២ដង។
ការប្រកួតនៅតង់ទី១ ក្រុមម្ចាស់ផ្ទះបានវាយសម្រុកយ៉ាងខ្លាំង ខណៈដែល Loic Remy, Nemanja Matic និង Willian មានឱកាសស៊ុតល្អៗដូចគ្នា ប៉ុន្តែត្រូវអ្នកចាំទី Tim Howard របស់ Everton ជួយសង្គ្រោះបានទាំងអស់ ធ្វើឲ្យចប់តង់ទី១ ក្រុមទាំង២ស្មើគ្នា ០-០។ នៅតង់ទី២ ខ្សែប្រយុទ្ធ Romelu Lukaku ស៊ុតចំគោលដៅបាន១ជើង ប៉ុន្តែត្រូវអ្នកចាំទី Petr Cech ជួយសង្គ្រោះបាន។
ជ័យជម្នះនេះ មានន័យថាក្រុមរបស់លោក Jose Mourinho មាន៥៩ពិន្ទុ បន្តនាំមុខគេ៧ពិន្ទុដាច់ លើកំពូលតារាង English Premier League ដដែល ខណៈដែលក្រុមលេខ២ Manchester City មាន៥២ពិន្ទុ។