ខ្សែប្រយុទ្ធ Neymar បានអះអាងបន្ទាប់ពីជួយក្រុម Barcelona
ឈ្នះ Athletic Bilbao ៥-២ ថា រូបគេ Lionel Messi និង Luis Suarez
គឺកីឡាករដែលអាចជួយក្រុមអ្នកមានបុណ្យលើកពានបាននៅរដូវកាលនេះ
ហើយក៏ធ្វើឱ្យក្លិបមួយនេះខ្លាំងជាងគេដែរ។

ខ្សែប្រយុទ្ធទាំងបីនាក់ខាងលើនេះគឺជាសសរដ៏រឹងមាំសម្រាប់លោក Luis Enrique ក្នុងការឈ្នះការប្រកួតកន្លងមក ក៏ដូចជាជ័យជម្នះដ៏ធំធេងលើក្រុម Athletic Bilbao កាលពីយប់ម្សិលមិញផងដែរ។ ទន្ទឹមនឹងនេះទៀតសោត កីឡាករទាំង៣នាក់នេះ តែងតែរកគ្រាប់បាល់បានរហូតតែម្ដង ពោលគឺបើម្នាក់មិនរកគ្រាប់បាល់បាន គឺពីរនាក់ទៀតនឹងរកគ្រាប់បាល់បាន ឬជាអ្នក Assists ឱ្យគ្នាទៅវិញទៅមក។

ពឹងទៅលើការសហការគ្នាល្អនេះ ខ្សែប្រយុទ្ធជម្រើសជាតិប្រេស៊ីលបាននិយាយថា៖ “ខ្ញុំមិនជឿជាក់ថា ពួកយើងក្លាយជាកំពូលកីឡាករអីនោះទេប៉ុន្តែយើងបានធ្វើគ្រប់យ៉ាង ដើម្បីក្រុម។ ខ្ញុំច្បាស់ក្នុងចិត្តណាស់ថាយើងនឹងអាចជួយ Barca លើកពានបាននៅរដូវកាលនេះ ក៏ដូចជាពេលខាងមុខទៀត។ ត្បិតតែនៅសល់ការប្រកួតច្រើនទៀតមែន ប៉ុន្តែពឹងលើសមត្ថភាពរបស់យើង ហើយយើងនឹងរក្សាសមត្ថភាពនេះបន្តទៀត នោះវាគ្មានអ្វីជាឧបសគ្គសម្រាប់ក្រុមយើងឡើយ”។
នៅចាំបានថា ៩ប្រកួតចុងក្រោយរបស់ក្រុម Barcelona មិនទាន់ស្គាល់ចាញ់នៅឡើយទេ ទោះជាប៉ះជាមួយក្រុមល្បីខាងការពារ Atletico Madrid ក៏ដោយ។ ខ្សែប្រយុទ្ធ Lionel Messi, Neymar និង Luis Suarez តែងតែសហការគ្នាបានយ៉ាងល្អស្ទើរតែគ្រប់ប្រកួត ដែលក្នុងនោះ Messi អាចរកគ្រាប់បាល់បាន២៣គ្រាប់ហើយនៅ La Liga រដូវកាលនេះ តិចជាងតែ Ronaldo ម្នាក់ប៉ុណ្ណោះ (២៨គ្រាប់)។ បើនិយាយពីចំណាត់ថ្នាក់វិញ ក្រុមអ្នកមានបុណ្យឈរនៅលេខ២ ចាញ់ពិន្ទុ Real Madrid តែ១ពិន្ទុតែប៉ុណ្ណោះ។