តាម ធម្មតាមាន អារម្មណ៍សម្ងាត់ ម្យ៉ាងដែលអាចជួយអោយយើងដឹង ថានារី ម្នាក់នោះកំពុងចាប់អារម្មណ៍នឹងយើង ។ជួនគឺគេបញ្ចេញមកអោយយើងដឹងខ្លះៗ ជួនគេថ្លោះធ្លោយបង្ហាញមកដោយអចេតនា។
យុវវ័យ៥នាក់មានបទពិសោធន៍ខ្លះៗពីការស្មានជម្រៅចិត្តស្រីៗដើម្បីចែករំលែកតាមរយៈ Sabayដូចខាងក្រោម។
តុន តូឌី៖“គេនឹងសម្លឹងយើងញឹកញយ“
គ្មាននារីណា ម្នាក់ដែលមានចិត្តលើយើងហើយមិនលួចសម្លឹងយើងនោះទេ។ទោះគេប្រឹង យ៉ាងណាក៏ រូបរាងយើងនៅ តែជាចំណីដ៏ស្រេកឃ្លានសម្រាប់គេ។នេះជាសម្ដីរបស់គ្រូ ថៃខ្ញុំម្នាក់គាត់ប្រាប់ តាំងពីខ្ញុំអាយុ១៥ឆ្នាំ ដល់តាមសម្គាល់ មើល គឺ៨០%ដូចគាត់ថាអញ្ចឹងមែន។
សេក ចាន់ណារ៉ា៖“ស្រីនោះខំគេចពីយើង“
បើ គេមិន ហ៊ានសម្លឹងភ្នែកយើងអាចថាមិនប្រក្រតីដែរហើយ។បើយើងសង្ស័យកំពុង ប្រើកន្ទុយភ្នែកមើលយើង ចង់ដឹងកាន់តែច្បាស់ទគឺត្រូវក្រឡេកទៅមើលគេវិញ បើគេចពីភ្នែកយើងហើយអៀន គឺបេះដូងគេកំពុងចុះចាញ់យើង។
ទូច ប៊ុនថា៖គេខឹងមិនដឹងរឿង
ទទេ ៗគេខឹងងងក់ហើយបិទទូរស័ព្ទ។ថ្ងៃមួយបបួលគ្នាមួយក្រុមនៅសាលា ខ្មែរថាទៅលេងចម្ការល្មុតនៅ កៀនស្វាយផ្ទះមិត្តម្នាក់ទៀត គេនោះក៏ដឹងថាខ្ញុំមានសង្សារហើយ តែគេដូចជាឆាប់ប្រកាន់ខឹងខ្ញុំ ដែរ។និយាយខុស ចិត្តបន្តិចគេទៅផ្ទះបាត់។ពួកម៉ាក ខ្ញុំនិយាយថាគេប្រហែលប្រចែប្រចណ្ឌ។ក្រោយមកខ្ញុំ និងគេក៏យល់ចិត្តគ្នា ។តាមពិតពេលស្រីៗឆាប់ ខឹងយើង គឺអាចមកពីគេស្រលាញ់យើងដែរ តែបើគេអត់មានចិត្តលើយើងគេមិនខ្វល់ នឹងយើងទេ។
ចុះអ្នកវិញ មើលអាម៉េចដឹងថាស្រីៗកំពុងលួចស្រលាញ់?
មាស សុខកុម្ភៈ៖“គេតែងខ្លួននិងប្ដូរចរិតខុសពីមុនច្រើន”
ខ្ញុំ មានអារម្មណ៍ថាមានស្រីម្នាក់រៀនជាមួយ ខ្ញុំតែមិនដែលសូវបាននិយាយជាមួយគ្នាទេ គឺនាងលួចស្រលាញ់ខ្ញុំ។ពួកម៉ាកខ្ញុំក៏ នាំគ្នានិយាយអញ្ចឹងដែរ។ដល់ពេលខ្ញុំតាមមើលគឺគេ ដូចជាប្លែកមែន។គេតែងខ្លួនច្រើនជាងមុន ហើយដូរចរិតទៅជាស្លូតណាស់នៅមុខខ្ញុំ។ពេលមានការអីពឹងគេអោយធ្វើ ដូចជាជួយសុំច្បាប់នាយក ពួកប្រុសៗអត់ហ៊ានទៅនិយាយទេ គេរុញខ្ញុំទៅ នាងក៏យល់ព្រមភ្លាម។
ម៉ី រតនា៖“នាង នឹងយកចិត្តទុកដាក់ នឹងយើង“
ពេល ខ្ញុំឈឺ ស្រីម្នាក់នោះមកមើលខ្ញុំជាមួយពួកអ្នកធ្វើការជាមួយគ្នា។កាដូគេ ទិញមក ថ្លៃជាងអ្នកដទៃ។គេផ្ញើសារមកញាប់ហើយធ្វើដូច ខ្ញុំជាកូនក្មេង តូចអត់ចេះថែទាំខ្លួន អញ្ចឹង។បងស្រីខ្ញុំនិយាយថា នាងដូចជាមានចិត្តលើឯងហើយ។ដល់ពេលខ្ញុំជាខ្ញុំរកឱកាសសួរគេ ចម្លើយគឺវិជ្ជមាន។