រូបភាព និងវីដេអូពីសកម្មភាពថតរឿង “James Bond” វគ្គថ្មី ត្រូវបានបង្ហាញហើយ កាលពីម្សិលមិញ។
សម្រាប់វគ្គថ្មីមានចំណងជើងថា “Spectre” តារាសម្ដែងវ័យ ៤៦ឆ្នាំ Daniel Craig នឹងត្រលប់មកកាន់តំណែងតួ 007 វិញ បន្ទាប់ពីវគ្គមុនដែលមានចំណងជើងថា “Skyfall”។ បច្ចុប្បន្នតារាសម្ដែងរូបនេះ និងក្រុមការងារកំពុងថតភាពយន្តនេះនៅប្រទេសអូទ្រីស។ វគ្គថ្មីនេះ នឹងចេញបញ្ចាំងនៅថ្ងៃទី៦ ខែវិច្ឆិកា ខាងមុខ។
សហការីផលិតភាពយន្ត Gregg Wilson បាននិយាយថា “ពួកយើងនឹងនាំមកនូវវគ្គបន្តដ៏អស្ចារ្យមួយទៀតដែលប្រកបដោយឈុត ឆាកវាយប្រហារកាន់តែប្លែក។ ឈុតឆាកនីមួយៗត្រូវតែមានទស្សនីយភាពស្រស់ស្អាត ហើយយើងគិតថាប្រទេសអូទ្រីសគឺមានគ្រប់យ៉ាងដែលយើងត្រូវការដើម្បី ថតវគ្គនេះ”។
ភាពយន្ត “Spectre” ដែលជាវគ្គទី២៤ នៃភាពយន្តជាស៊េរី “James Bond” មានការចូលរួមសម្ដែងពីតួអង្គក្នុងវគ្គមុនមួយចំនួនទៀតដូចជា Naomi Harris ជាតួ Eve Moneypenny, Ben Whishaw ជាតួ Q និង Ralph Fiennes ជាតួ M, រួមជាមួយតួអង្គថ្មីៗទៀត ដូចជាតារាម៉ូដែលឆ្នាំអ៊ីតាលី វ័យ ៥០ឆ្នាំ Monica Bellucci ជាតួឯកស្រីវ័យចាស់បំផុតក្នុងប្រវត្តិសាស្ត្រភាពយន្ត “James Bond”។
អ្នកនិពន្ធ Neil Purvis និង Rob Wade ដែលបាននិពន្ធរឿង “Skyfall” នឹងត្រលប់មកនិពន្ធវគ្គថ្មីនេះបន្តទៀត ដោយមានលោក Sam Mendes ជាអ្នកដឹកនាំរឿង។
ទស្សនារូបភាព និងវីដេអូដំបូងពីសកម្មភាពថតភាពយន្ត “Spectre”៖