តាមព័ត៌មានធ្លាយចេញ ផលិតកម្មរស្មីហង្សមាស
ដែលមានផលិតកម្មចម្រៀងពីររួចស្រេចហើយនោះ
បានបើកផលិតកម្មថ្មីមួយទៀតទទួលយកបេក្ខជន១៥នាក់
ដែលធ្លាក់ពីកម្មវិធីប្រឡងចម្រៀងលំដាប់អន្តរជាតិ The Voice Cambodia។
ព័ត៌មាននេះ បានធ្លាយចេញថ្មីៗ…ស្របពេលគេឃើញបេក្ខជន The Voice Cambodia សំខាន់ៗមួយចំនួនដូចជា លោក វ៉ាន់ ផល្លី វង្ស តារារតនា សយ រតនៈ និងកញ្ញា កែវ សុបញ្ញា ជាដើម បានបង្ហាញខ្លួនបន្តបន្ទាប់ជាមួយកម្មវិធីតន្ត្រីដែលរៀបចំដោយ ហង្សមាស។ គួរឲ្យកត់សម្គាល់ជាងនេះទៀត ពួកគេបានបង្ហាញខ្លួនក្នុងប្រតិទិនប្រចាំឆ្នាំ២០១៥ របស់ផលិតកម្មមួយនេះ។
បេក្ខជនទាំងនោះមានចំនួន ១៥ នាក់ ក្នុងនោះមានមួយចំនួនបានបង្ហាញមុខក្នុងកម្មវិធីតន្ត្រីរៀបចំដោយ ហង្សមាសរួចហើយ អ្នកខ្លះនៅ។ និយាយពីអត្តសញ្ញាណរបស់ពួកគេ លោក ទីតូ ស្នើឲ្យមើលនៅប្រតិទិនប្រចាំឆ្នាំ២០១៥របស់ហង្សមាស។
តាមរូបភាពមាននៅលើប្រតិទិនឆ្នាំ ២០១៥ របស់ហង្សមាស ពួកគេទាំងនោះមាន៖ កញ្ញា នាក់ ភួងសុភី ពេជ្រ ស៊ីកា លោក មាស រចនា លោក សុខមារិន កញ្ញា សាមុត ស្រីកា កញ្ញា ចំរើន សុភ័ក្ដ្រ លោក សយ រតនៈ វង្ស តារារតនា លោក ឈាវ ឡើន កញ្ញា សុ វណ្ណនីតា លោក ឃុន វុត្ថា លោក វ៉ាន់ ផល្លី កញ្ញា កែវ សុបញ្ញា កញ្ញា បាន មុន្នីល័ក្ខ និងកញ្ញា ប៉ាច គីមមួយ។
តាមព័ត៌មាន Sabay ទទួលបានពីប្រភពផ្សេងទៀត ពួកគេទាំងនេះចែកជាពីរក្រុម គឺកញ្ញា នាក់ ភួងសុភី ពេជ្រ ស៊ីកា លោក មាស រចនា លោក សុខមារិន និងកញ្ញា សាមុត ស្រីកា ស្ថិតក្នុងក្រុមជាមួយគ្នា ឯបេក្ខជន ១០រូបផ្សេងទៀត ស្ថិតនៅមួយក្រុមជាមួយគ្នា។
លោក អ៊ិន ទីតូ អះអាងថា បទចម្រៀងរបស់បេក្ខជន The Voice Cambodia ទាំង ១៥នាក់នឹងចេញលើលក់ទីផ្សារឆាប់ៗ។ “ពួកគាត់នឹងចេញបទចម្រៀងឆាប់ៗ ព្រោះពួកយើងក៏កំពុងញាប់ដៃញាប់ជើងដែរ”៕
ព័ត៌មាននេះ បានធ្លាយចេញថ្មីៗ…ស្របពេលគេឃើញបេក្ខជន The Voice Cambodia សំខាន់ៗមួយចំនួនដូចជា លោក វ៉ាន់ ផល្លី វង្ស តារារតនា សយ រតនៈ និងកញ្ញា កែវ សុបញ្ញា ជាដើម បានបង្ហាញខ្លួនបន្តបន្ទាប់ជាមួយកម្មវិធីតន្ត្រីដែលរៀបចំដោយ ហង្សមាស។ គួរឲ្យកត់សម្គាល់ជាងនេះទៀត ពួកគេបានបង្ហាញខ្លួនក្នុងប្រតិទិនប្រចាំឆ្នាំ២០១៥ របស់ផលិតកម្មមួយនេះ។
( រាប់ពីឆ្វេង) សយ រតនៈ ប៉ាច គីមមួយ ឃុន វុត្ថា ចំរើន សុភ័ក្ដ្រ និង វ៉ាន់ ផល្លី
លោក អ៊ឺង សុងលាភ អ្នកចាត់ការទូទៅហង្សមាស
មិនអាចសុំការបញ្ជាក់បានទេនាព្រឹកនេះ
ដោយសារឆ្លើយតបថាកំពុងជាប់ប្រជុំមិនអាននិយាយបាន។ ប៉ុន្តែលោក
អ៊ិន ទីតូ មន្ត្រីថ្នាក់ខ្ពស់មួយរូប បញ្ជាក់ថារឿងខាងលើ
គឺជាការពិត។ “បាទមែន…យើងបង្កើតផលិតកម្មមួយទៀតឈ្មោះ WE Production
សម្រាប់ពួកគេ”។បេក្ខជនទាំងនោះមានចំនួន ១៥ នាក់ ក្នុងនោះមានមួយចំនួនបានបង្ហាញមុខក្នុងកម្មវិធីតន្ត្រីរៀបចំដោយ ហង្សមាសរួចហើយ អ្នកខ្លះនៅ។ និយាយពីអត្តសញ្ញាណរបស់ពួកគេ លោក ទីតូ ស្នើឲ្យមើលនៅប្រតិទិនប្រចាំឆ្នាំ២០១៥របស់ហង្សមាស។
តាមរូបភាពមាននៅលើប្រតិទិនឆ្នាំ ២០១៥ របស់ហង្សមាស ពួកគេទាំងនោះមាន៖ កញ្ញា នាក់ ភួងសុភី ពេជ្រ ស៊ីកា លោក មាស រចនា លោក សុខមារិន កញ្ញា សាមុត ស្រីកា កញ្ញា ចំរើន សុភ័ក្ដ្រ លោក សយ រតនៈ វង្ស តារារតនា លោក ឈាវ ឡើន កញ្ញា សុ វណ្ណនីតា លោក ឃុន វុត្ថា លោក វ៉ាន់ ផល្លី កញ្ញា កែវ សុបញ្ញា កញ្ញា បាន មុន្នីល័ក្ខ និងកញ្ញា ប៉ាច គីមមួយ។
(រាប់ពីឆ្វេង) មាស រចនា សុខ ម៉ារិន ពេជ្រ ស៊ីកា(អាវស) នាក់ ភួងសុភី និង សាមុត ស្រីកា
(រាប់ពីឆ្វេង) វង្ស តារារតនា សុ វណ្ណនីតា កែវ សុបញ្ញា បាន មុន្នីល័ក្ខ និង ឈាវ ឡើន