មិនថាបុរស ឬនារីៗទេ សុទ្ធសឹងតែចង់បានក្បាលពោះរាបស្មើដូចតារាបង្ហាញម៉ូដ ដូច្នេះហើយទើបពួកគេបានព្យាយាមទៅក្លិបហាត់ប្រាណ ឬលេបថ្នាំសម្រកទម្ងន់ និងតមចំណីអាហារអីជាដើម។ ប៉ុន្តែឥឡូវនេះ កុំបារម្ភទៀតអី! សាកល្បងទទួលទានភេសជ្ជៈ ៦ប្រភេទខាងក្រោមនេះ នឹងអាចសម្រកក្បាលពោះឲ្យរាបស្មើបានយ៉ាងលឿនដោយមិនចាំបាច់តម អាហារឡើយ៖
១. ទឹកកក
២. តែខ្មៅ ឬតែបៃតង
តែបៃតង មានប្រយោជន៍ខ្លាំងណាស់សម្រាប់មនុស្សទាំងឡាយដែលកំពុងព្យាយាម សម្រកទម្ងន់ ដោយសារតែវាអាចជួយអ្នកដុតបំផ្លាញកាឡូរី និងជួយជម្រុញការរំលាយអាហារថែមទៀត។ តែបៃតងអាចដុតកាឡូរីបាន ៤៣% ច្រើនជាងភេសជ្ជៈផ្សេងទៀត។ សម្រាប់តែខ្មៅវិញ ក៏មានសមត្ថភាពដូចគ្នាដែរ។ ប្រសិនបើចង់បានក្បាលពោះរាបស្មើនោះ ជម្រើសដ៏ល្អគឺតែបៃតង និងតែខ្មៅ។
៣. ទឹកបន្លែ
បន្លែគឺជាប្រភេទអាហារដែលល្អសម្រាប់សុខភាព ។ ប៉ុន្តែអ្វីដែលអ្នកត្រូវការពិតប្រាកដនោះគឺទឹកបន្លែ។ ប្រភេទរបស់ទឹកនេះនឹងធ្វើឲ្យអ្នកមានអារម្មណ៍ល្អបន្ទាប់ពីផឹកវា រួច។ ភេសជ្ជៈនេះមានប្រសិទ្ធភាពក្នុងការដុតបំផ្លាញកាឡូរីបានយ៉ាង ឆាប់រហ័ស។
៤. ទឹកឪឡឹក
ថ្វីត្បិតឪឡឹកមានជាតិស្ករច្រើនមែន តែវាជាស្ករធម្មជាតិដែលមិនប៉ះពាល់ដល់ការឡើងទម្ងន់ទេ។ ចំណែកឯទឹកឪឡឹកវិញមានកាឡូរីទាប ហើយមានសារធាតុជាតិទឹកច្រើន។ មិនត្រឹមតែប៉ុណ្ណោះវាមានផ្ទុកអាស៊ីដអាមីណូដែលបង្កើនម៉ាស់សាច់ដុំ គ្មានខ្លាញ់ និងបន្ថយជាតិក្នុងខ្លាញ់រាងកាយ។
៥. ទឹកដូង
ទឹកដូង មានផ្ទុកជាតិអេឡិចត្រូ ហើយវានឹងជួយដុតបំផ្លាញកាឡូរីបានច្រើនជាងភេសជ្ជៈផ្សេងៗទៀត។ អ្នកអាចរីករាយជាមួយភេសជ្ជៈ ដែលគ្មានការបន្ថែមជាតិស្ករ ហើយវាក៏នឹងបង្កើនល្បឿនរំលាយអាហារ និងផ្ដល់ឱ្យអ្នកនូវថាមពលពេញមួយថ្ងៃ។
៦. ទឹកដោះគោ
ទឹកដោះគោ អាចកម្ចាត់ជាតិខ្លាញ់នៅក្នុងខ្លួនមនុស្សបានយ៉ាងល្អ។ ការផឹកទឹកដោះគោ មិនត្រឹមតែបំបែកជាតិខ្លាញ់ប៉ុណ្ណោះទេ វាថែមទាំងទប់ស្កាត់មិនអាចឲ្យពួកគេត្រឡប់មកវិញ។ ទទួលទានទឹកដោះគោមួយថ្ងៃមួយកញ្ចប់ ឬមួយកំប៉ុងរយៈពេល២សប្ដាហ៍ អ្នកនឹងឃើញលទ្ធផល។