ការ គេង គឺជារឿងដែលសំខាន់បំផុតសម្រាប់បំពេញបន្ថែមថាមពលដែលរាងកាយត្រូវការ ជាងការញ៉ាំទៅទៀត ។ ប៉ុន្តែការគេង មិនត្រូវយូរពេក ឬតិចពេកឡើយ ពោលគឺជាធម្យមត្រឹមប្រាំពីរ ទៅប្រាំបីម៉ោងក្នុងមួយយប់បានហើយ។ យោងតាមក្រុមអ្នកស្រាវជ្រាវជាច្រើនប្រទេសបានឲ្យដឹងថាគេងលើសពី នេះទៀត អ្នកនឹងប្រឈមមុខហានិភ័យសុខភាព៦យ៉ាង៖
ការសិក្សាមួយនៅឆ្នាំ២០១២បានរកឃើញថាក្នុងចំណោមស្ត្រីវ័យ ចំណាស់ដែលគេងច្រើនពេក (ឬតិចពេក) អាចធ្វើឲ្យមុខងាររបស់ខួរក្បាលធ្លាក់ចុះការចងចាំ។ ស្ត្រីដែលគេងច្រើនជាងប្រាំបួនម៉ោងក្នុងមួយយប់ អាចផ្លាស់ប្ដូរការគិតយឺតជាងអាយុពីរឆ្នាំ។
២. ពិបាកក្នុងការមានផ្ទៃពោះ
នៅឆ្នាំ២០១៣ក្រុមអ្នកស្រាវជ្រាវរបស់កូរ៉េខាងត្បូងបានវិភាគលើ ទម្លាប់គេងរបស់ស្ត្រីជាង៦៥០នាក់ ដែលកំពុងបង្កកំណើត។ ពួកគេបានរកឃើញថាអត្រានៃការមានផ្ទៃពោះរបស់ពួកគេមានច្រើនជាង ស្ត្រីដែលគេងបានប្រាំពីរទៅប្រាំបីម៉ោងក្នុងមួយយប់ ហើយស្ត្រីដែលគេងបាន១១ម៉ោងរឹតតែមានផលពិបាកទៀត។
៣. ប្រឈមនឹងជំងឺទឹកនោមផ្អែម
ការសិក្សាតូចមួយក្នុងទីក្រុងកេប៊ិច ប្រទេសកាណាដា ត្រូវបានក្រុមអ្នកស្រាវជ្រាវរកឃើញថាមនុស្សដែលដេកលើសប្រាំបី ម៉ោងក្នុងមួយយប់អាចវិវត្តន៍ទៅជាជំងឺទឹកនោមផ្អែមលើសអ្នកគេងបាន ប្រាំពីរម៉ោង ដល់ទៅពីរដង។
៤. លើសទម្ងន់
អ្នកស្រាវជ្រាវក៏បានរកឃើញដូចគ្នាថាមនុស្សដែលមានជំងឺលើស ទម្ងន់ និងឡើងជាតិខ្លាញ់គឺភាគច្រើនជាអ្នកគេងច្រើន។ ពួកគេបានរកឃើញទៀតថាការគេងរយៈពេលខ្លី និងរយៈពេលយូរអាចឡើងទម្ងន់ច្រើនជាងមនុស្សបានដេកប្រាំពីរទៅ ប្រាំបីម៉ោងក្នុងមួយយប់។
៥. ប្រឈមមុខនឹងជំងឺបេះដូង
នៅក្នុងការស្រាវជ្រាវរបស់មហាវិទ្យាល័យអាមេរិកនៅឆ្នាំ២០១២ បានឲ្យដឹងថាអ្នកជំងឺបេះដូង ឬអ្នកជំងឺសរសៃឈាមបេះដូងនោះគឺបានដេកប្រាំបីម៉ោងឬច្រើនជាងនេះ រៀងរាល់យប់ ដោយក្រុមអ្នកស្រាវជ្រាវបានវិភាគលើទិន្នន័យមនុស្សជាង៣០០០នាក់។
៦. ជំងឺបាក់ទឹកចិត្ត
នៅក្នុងការសិក្សាមួយកាលពីឆ្នាំ២០១៤ អ្នកស្រាវជ្រាវបានរកឃើញថាការគេងរយៈពេលយូរធ្វើឲ្យមានកំណើន ហានិភ័យនៃជំងឺបាក់ទឹកចិត្ត។ ការសិក្សានោះបានឲ្យដឹងថាអ្នកដេកប្រាំពីរទៅប្រាំបួនម៉ោងក្នុង មួយយប់មានអត្រា២៧% នៃជំងឺបាក់ទឹកចិត្ត ខណៈអ្នកគេងបានប្រាំបួនម៉ោង ឬច្រើនជាងមានដល់ទៅ៤៩%៕