Petr Cech គឺជាអ្នកចាំទីដៃទី១របស់ Chelsea
ជាច្រើនរដូវកាលមកហើយ ប៉ុន្តែនៅដើមរដូវកាល ២០១៤-២០១៥ នេះ Thibaut
Courtois ត្រូវបានដាក់ឲ្យក្លាយជាអ្នកចាំទីដៃទី១ជំនួសវិញ។
ការផ្លាស់ប្ដូរនេះ ត្រូវបានគេចាត់ទុកថាជាការសម្រេចចិត្តដ៏ត្រឹមត្រូវ និងជោគជ័យបំផុតមួយ ប៉ុន្តែក្រោយ Courtois រងរបួសក្នុងរយៈពេលចុងក្រោយនេះ Cech បានចេញពីកៅអីបម្រុង មកចាំក្នុងជម្រើសដំបូងវិញ។
ការវិលត្រលប់មកវិញនេះ Cech នៅតែធ្វើបានល្អ និងអាចថាល្អជាង Courtois ផងក៏ថាបាន ប្រសិនបើមើលលើតារាងប្រៀបធៀបខាងក្រោមនេះ។ អ្នកចាំទីសញ្ជាតិឆេកបង្ហាញខ្លួនបាន១៣ប្រកួត ខណៈដៃគូអ្នកចាំទីវ័យក្មេងសញ្ជាតិបែលហ្សិក ចាប់បាន២៦ប្រកួត។ បើគិតជាមធ្យម Cech របូតគ្រាប់បាល់១គ្រាប់ក្នុង ១២៧,៣នាទី ល្អជាង Courtois ដែលរបូត១គ្រាប់ក្នុង១០០នាទី។
Sabay សូមស្ទង់មតិប្រិយមិត្តទាំងអស់គ្នា ថាតើរវាងអ្នកចាំទីទាំង២ មួយណាសមនឹងជាប់ក្នុងជម្រើសដំបូងសម្រាប់រយៈពេលដែលនៅសល់ក្នុង រដូវកាលនេះ?