កំពូល អ្នកប្រដាល់ទាំង២នាពេលបច្ចុប្បន្នគឺ Manny Pacquiao និង Floyd Mayweather ត្រូវបានគេរាយការណ៍ថាបានយល់ព្រមឡើងរេញដើម្បីប្រកួតគ្នាហើយ ក្នុងតម្លៃខ្លួនខ្ពស់បំផុតមិនធ្លាប់មាន។
ប្រភពជិតស្និទ្ធនឹង Pacquiao បានទម្លាយឲ្យដឹងនាថ្ងៃអាទិត្យនេះថាអ្នកប្រដាល់ហ្វីលីពីន បានយល់ព្រមលើកិច្ចព្រមព្រៀងនៃការប្រកួតនេះកាលពីថ្ងៃសៅរ៍ ខណៈ Mayweather ក៏រំពឹងថានឹងចុះហត្ថលេខានាពេលដ៏ខ្លីខាងមុខផងដែរ។ តម្លៃខ្លួននៃការប្រកួតគូនេះ រំពឹងថានឹងថ្លៃដល់ ២៥០លានដុល្លារ ខណៈទីតាំងនៃការប្រកួតគឺ MGM Grand Arena នៅ Las Vegas។
កាន់តែច្បាស់ជាងនេះទៀត គឺ Pacquiao បានបញ្ជាក់ថាខ្លួនបានចាប់ផ្ដើមហ្វឹកហាត់វិញហើយកាលពីថ្ងៃសុក្រ កន្លងទៅ ដើម្បីប្រកួតបន្ទាប់។
ចាំមើលទាំងអស់គ្នា ថាតើកំពូលកីឡាករប្រដាល់ទាំង២នេះ អាចជួបប្រកួតគ្នាថ្ងៃ២ ខែឧសភាមែនឬយ៉ាងណា?