ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា
ម្ទេសអាចជួយសម្រកទម្ងន់បានយ៉ាងលឿន
ដោយសារតែវាជួយបង្កើនល្បឿនក្នុងការរំលាយអាហារ។
លទ្ធផលនៃការស្រាវជ្រាវនេះ គឺជាបង្ហាញឲ្យឃើញច្បាស់ហើយថា
ពាក្យចចាមអារ៉ាមដែលគេចំណាំនិយាយកន្លងមកនោះ គឺជាការពិត
ពោលគឺគ្រឿងទេសរសជាតិហឹរមួយប្រភេទនេះ
ពិតជាអាចជួយអ្នកឲ្យស្រកគីឡូបានប្រាកដមែន។
ក្រុមអ្នកស្រាវជ្រាវរបស់សាកលវិទ្យាល័យ Wyoming ដែលបានសិក្សាលើម្ទេសបានរកឃើញថា សារធាតុ capsaicin ជាធាតុផ្សំដែលផ្ដល់ឲ្យម្ទេសមានកម្ដៅខ្លាំងអាចជួយដុតបំផ្លាញជាតិ ខ្លាញ់ចេញពីក្នុងរាងកាយ ព្រោះវាបានបង្កើនល្បឿនក្នុងការរំលាយអាហារបាន ដោយមិនចាំបាច់តមអាហារ។ ជាតិហឹរដ៏ក្ដៅរបស់ម្ទេស នឹងទៅដុតបំផ្លាញខ្លាញ់ដែលនៅក្បាលពោះ ភ្លៅ គូទ កំភួនជើង និង ដើមដៃ ជាដើម។
ក្រៅពីជួយសម្រកទម្ងន់
ម្ទេសក៏អាចជួយការពារជំងឺមួយចំនួនដែលកើតឡើងដោយសារការធាត់លើស
ទម្ងន់ផងដែរ ដូចជាទឹកនោមផ្អែមប្រភេទ២ លើសឈាម
និងជំងឺទាក់ទងនឹងបេះដូងជាដើម៕