គ្រប់គ្នាមានការចាប់អារម្មណ៍បន្ទាប់ពីក្រុមហ៊ុន Huawei
បានបញ្ចេញលក់ Ascend G7 នៅលើទីផ្សារ។ Ascend G7 ត្រូវបានក្រុមហ៊ុន
Huawei សម្រិតសម្រាំងទាំងការឌីហ្សាញរូបរាង
ក៏ដូចជាការបំពាក់បច្ចេកវិទ្យាថ្មីៗដើម្បីធ្វើឲ្យវាក្លាយជា
ទូរសព្ទលំដាប់កំពូលប្រចាំឆ្នាំ២០១៥។
មានអ្វីដែលធ្វើឲ្យ Ascend G7 អស្ចារ្យបែបនេះ? Ascend G7 ត្រូវបានគេរចនារូបរាងថ្មី ជាមួយតួស្រោបពីអាលុយមីញ៉ូមស្ដើងស្រាល បង្ហាញភាពទាន់សម័យក្នុងការប្រើប្រាស់។ ម៉ូដែល Ascend G7 បានបំពាក់អេក្រង់ទំហំធំ ៥,៥ អ៊ីញ ប្រភេទ HD Display កាន់ពេញដៃ ជាមួយរូបភាពភ្លឺច្បាស់។
Ascend G7 ដំណើរការដោយ Android 4.4.2 (Kitkat) ជាប្រព័ន្ធប្រតិបត្តិការចុងក្រោយ ជាមួយ CPU ប្រភេទ quad core (Qualcomm Snapdragon) 1.2GHz ដែលធ្វើឲ្យការដំណើរការកម្មវិធីនានាមានភាពរលូនល្អ។ Ascend G7 បានដំឡើង Ram ដល់ទំហំ 2GB អង្គចងចាំខាងក្នុង 16 GB ល្បឿនអ៊ីនធើណេត 4G LTE Cat 43 និងថ្មប្រើបានយូរកម្លាំង 3000 mAh។
និយាយពីកាមេរ៉ា Ascend G7 បានភ្ជាប់ជាមួយកាមេរ៉ាក្រោយទំហំ 13 MP និងមុខ 5MP ជាមួួយមុខងារជំនួយការថតដ៏សំបូរបែប ដែលនឹងផ្តល់ភាពរីករាយសម្រាប់ប្រិយមិត្តក្នុងការថតរូបកម្សាន្ត ផ្សេងៗបានយ៉ាងពេញចិត្ត ។ កាន់តែអស្ចារ្យនេះ Ascend G7 បានប្រើបច្ចេកវិទ្យា Smart Energy Saving ដែលធ្វើឲ្យប្រិយមិត្តអាចកម្សាន្តបានពេញមួយថ្ងៃ ទោះបីថាមពលថ្មនៅសល់តែ១០ ភាគរយក៏ដោយ។
Ascend G7 តម្លៃប្រហែល ៣០០ ដុល្លារ និងបានបញ្ចេញលក់លើទីផ្សារប្រទេសកម្ពុជាកាលពីដើមខែកុម្ភៈនេះ។