មើល CR7 វ៉ៃជាមួយ The Rock ដើម្បីដណ្ដើម Irina ទំនងឬអត់?
ពាក្យ ចចាមអារ៉ាមស្នេហាត្រីកោណរវាងកីឡាករ Cristiano Ronaldo, The Rock និង Irina Shayk បានក្លាយជាទីចំណាប់អារម្មណ៍ពីសំណាក់សារព័ត៌មានជាច្រើន បើទោះបីជា The Rock មិនទាន់ប្រកាសឲ្យដឹងបែបបើកចំហនៅឡើយក៏ដោយ។កីឡាករវ័យ៣០ឆ្នាំ Ronaldo និងតារាម៉ូដែលរុស្ស៊ី Shayk បានសម្រេចចែកផ្លូវគ្នា កាលពីខែមុន ដែលធ្វើឲ្យមានពាក្យចចាមអារ៉ាមថា អតីតតារាប្រចាំសង្វៀន WWE និងតួសំដែង Hollywood មាឌធំ The Rock ចង់ឆក់យក Irina Shayk ពីកីឡាករឆ្នើម របស់ក្រុម Real Madrid រូបនេះវិញ។
រឿងរ៉ាវទាំងនេះ បានធ្វើឲ្យអ្នកផលិតវីដេអូហ្គេមមានការចាប់អារម្មណ៍ ហើយក៏ផលិតវីដេអូហ្គេមក្លែងក្លាយមួយឡើង ដែលឃើញ Ronaldo និង The Rock ឡើងវ៉ៃគ្នានៅសង្វៀន WWE ដើម្បី ដណ្ដើមគ្នាយក Irina Shayk។