លោក Jorge Mendes ភ្នាក់ងាររបស់កីឡាករ Crsitiano Ronaldo
បានប្រកាសប្រាប់ទៅក្លិបដទៃថាទាល់តែហ៊ានដល់១ពាន់លានផោន
(១,៥១លានដុល្លារអាមេរិក)
ទើបអាចមានសំណាងនាំខ្សែប្រយុទ្ធរូបនេះចេញពី Real Madrid បាន។
ហេតុដែលតម្លៃខ្លួនថ្លៃសឹងតែស្មើក្លិបបាល់ទាត់មួយដូច្នេះ គឺមកពីខ្សែប្រយុទ្ធកូនមួយរូបនេះនៅសល់កុងត្រាជាមួយ Real Madrid ច្រើនឆ្នាំទៀត ប៉ុន្តែបើរូបគេចង់ចេញពីក្លិបនៅពេលនេះ ហើយក្លិបក៏ចង់លក់ដែរនោះ គឺតម្លៃខ្លួនប្រហែលជា៣០០លានផោនអីប៉ុណ្ណោះ។ នេះបើតាមសម្ដីលោក Jorge Mendes ប្រាប់ទៅ BBC ។
កាលពីថ្ងៃបិទទីផ្សារដោះដូរកីឡាករម្សិលមិញនេះ លោក Mendes បានប្រាប់ទៅ BBC រឿងតម្លៃខ្លួន Ronaldo ថា៖ “បើនិយាយពី Cr7 ទាល់តែអ្នកហ៊ានដល់១ពាន់លានដុល្លារអាមេរិក។ នេះជារឿងពិត ប្រសិនបើអ្នកចង់បានរូបគេ ហើយចង់ឱ្យ Real Madrid លក់គេនោះ។ គាត់ពិតជាស្រលាញ់ Man Utd មែន ប៉ុន្តែគាត់បានសម្រេចចិត្តថានឹងនៅអេស្ប៉ាញរហូតដល់ចូលនិវត្តន៍ ហើយ”។
បុរសសញ្ជាតិព័រទុយហ្គាល់វ័យ៤៩ឆ្នាំខាងលើនេះបាននិយាយពីច្បាប់ បាល់ទាត់មួយចំនួនដែរថា៖ “FIFA និង UEFA មិនមែនជាប៉ូលិសនោះទេ។ ខ្ញុំគិតថា វាជារឿងសំខាន់ហើយក្នុងការបង្កើតច្បាប់ ហើយច្បាប់នោះត្រូវតែត្រឹមត្រូវ ប៉ុន្តែមិនមែនបិទសិទ្ធនរណាម្នាក់នោះទេ។ អ្នកមានលុយគួរតែអាចចាយវាយលុយរបស់គេបាន”។
លោក Jorge Mendes ធ្វើជាភ្នាក់ងារដោះដូរកីឡាករអស់ពេលជាយូរណាស់មកហើយ ហើយរូបលោកក៏ជាបុគ្គលល្បីម្នាក់ផងដែរនៅក្នុងវិស័យបាល់ទាត់។ បច្ចុប្បន្ននេះ បុរសដែលកើតនៅថ្ងៃ៧មករារូបនេះ ជាភ្នាក់ងាររបស់កីឡាករ និងអ្នកចាត់ការជាច្រើនដូចជា Jose Mourinho, Luiz Felipe Scolari, Radamel Falcao, Angel Di Maria, James Rodriguez, David De Gea, Victor Valdes , Diego Costa និង Cristiano Ronaldo នេះឯង។