បន្ទាប់ពីខ្សែភាពយន្តកំពូលអ្នកបាញ់ប្រហារ “American Sniper”
បានឈរលើចំណាត់ថ្នាក់កំពូល ៣សប្ដាហ៍ជាប់គ្នា
សប្ដាហ៍នេះចំណាត់ថ្នាក់កំពូលលើតារាងចំណូលភាពយន្តអាមេរិក Box
Office បានទៅលើភាពយន្តតុក្កតាចេញថ្មីរឿង “The SpongeBob Movie:
Sponge Out of Water”។
ក្នុងរយៈពេល ៣ថ្ងៃនាចុងសប្ដាហ៍មុន ភាពយន្ត “The SpongeBob” អាចរកចំណូលបាន ៥៦លានដុល្លារ ពីការបញ្ចាំងនៅអាមេរិក និងកាណាដា។ សម្រាប់ការបញ្ចាំងនៅប្រទេសផ្សេងៗ ភាពយន្តនេះអាចរកចំណូលបាន ២៧លានដុល្លារ។ សរុបមកសប្ដាហ៍ទីមួយនេះ “The SpongeBob” រកចំណូលបានជិត ៨៣លានដុល្លារ ខណៈដើមទុនផលិតអស់ជាង ៧៤លានដុល្លារ។
“SpongeBob” ដែលបានចេញវគ្គមួយកាលពីឆ្នាំ២០០៤ បរិយាយពីតុក្កតាអេប៉ុងពណ៌លឿង និងមិត្តភ័ក្ដិរបស់គេដែលបានធ្វើដំណើរឆ្លងកាត់មហាសមុទ្រដើម្បី ស្វែងរករូបមន្តពិសេសដែលក្រុមចោរសមុទ្របានលួចទៅបាត់។
ចំណាត់ថ្នាក់បន្តបន្ទាប់នាសប្ដាហ៍នេះបានទៅលើខ្សែភាពយន្ត “American Sniper” , “Jupiter Ascending”, “Seventh Son” និង “Paddington”។
ទស្សនាចំណាត់ថ្នាក់កំពូលទាំង ១០លើតារាង Box Office អាមេរិកសប្ដាហ៍នេះ (ចំណូលចុងសប្ដាហ៍គិតចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែកុម្ភៈ) ៖
ទស្សនាឈុតខ្លីៗ ពីភាពយន្តជាប់ចំណាត់ថ្នាក់លេខ ១ដល់លេខ ៥៖
១. The SpongeBob Movie: Sponge Out of Water

| ចំ. | ចំណងជើងភាពយន្ត | ចំណូលចុងសប្ដាហ៍ | ចំណូលសរុប | សប្ដាហ៍ទី |
| ១ | The SpongeBob Movie: Sponge Out of Water | ៥៦លានដុល្លារ | ៥៦លានដុល្លារ | ១ |
| ២ | American Sniper | ២៤,១លានដុល្លារ | ២៨២,២លានដុល្លារ | ៧ |
| ៣ | Jupiter Ascending | ១៩លានដុល្លារ | ១៩លានដុល្លារ | ១ |
| ៤ | Seventh Son | ៧,១លានដុល្លារ | ៧,១លានដុល្លារ | ១ |
| ៥ | Paddington | ៥,៣៦លានដុល្លារ | ៥៧,២លានដុល្លារ | ៤ |
| ៦ | Project Almanac | ៥,៣៣លានដុល្លារ | ១៥,៧លានដុល្លារ | ២ |
| ៧ | The Imitation Game | ៤,៨៨លានដុល្លារ | ៧៤,៧លានដុល្លារ | ១១ |
| ៨ | The Wedding Ringer | ៤,៨០លានដុល្លារ | ៥៥,១លានដុល្លារ | ៤ |
| ៩ | Black or White | ៤,៥លានដុល្លារ | ១៣,១លានដុល្លារ | ២ |
| ១០ | The Boy Next Door | ៤,១លានដុល្លារ | ៣០,៨លានដុល្លារ | ៣ |

.jpg)