ភាពយន្តមនោសញ្ចេតនាស្រើបស្រាល “Fifty Shades of Grey”
បានក្លាយជាភាពយន្តជាប់ចំណាត់ថ្នាក់លេខ១ប្រចាំសប្ដាហ៍លើតារាង Box
Office អាមេរិក ដោយអាចរកចំណូលបាន ៨១,៧លានដុល្លារ
ពីការបញ្ចាំងរយៈពេល ៣ថ្ងៃនៅអាមេរិក និងប្រទេសកាណាដា
និង១៥៨លានដុល្លារទៀតពីប្រទេសផ្សេងៗចំនួន ៥៧ប្រទេស។
សរុបមកមួយសប្ដាហ៍ដំបូង ភាពយន្តនេះអាចរកបានជិត ២៤០លានដុល្លារ
ខណៈដើមទុនផលិតត្រឹមតែ ៤០លានដុល្លារប៉ុណ្ណោះ។
“Fifty Shades” សម្ដែងដោយ Jamie Dornan ជាតួអ្នកជំនួញដែលមានទ្រព្យស្ដុកស្ដម្ភ និងសម្បូរទៅដោយឧបាយកល និង Dakota Johnson ជានិស្សិតផ្នែកអក្សរសាស្ត្រ ដែលបានកសាងចំណងស្នេហ៍ជាមួយគ្នាតាមរយៈសកម្មភាពផ្លូវភេទដ៏ ស្រើបស្រាល។ ដឹកនាំសម្ដែងដោយលោក Sam Taylor-Johnson ខ្សែភាពយន្ត “Fifty Shades of Grey” បានថតដោយយោងតាមសៀវភៅប្រលោមលោកលក់ដាច់បំផុតមួយនៅឆ្នាំ២០១២ ដែលនិពន្ធដោយ E. L. James ។
ងាកមកចំណាត់ថ្នាក់លេខ២សប្ដាហ៍នេះ គឺបានទៅខ្សែភាពយន្ត “Kingsman: The Secret Service” ដែលសម្ដែងដោយ Samuel L. Jackson និង Colin Firth រៀបរាប់ពីការគំរាមកំហែងនៃការរីកចម្រើននៃបច្ចេកវិទ្យា។ រយៈពេល ៣ថ្ងៃដំបូង ភាពយន្តរកចំណូលបាន ៣៥លានដុល្លារ។ ចំណាត់ថ្នាក់លេខ ៣ គឺភាពយន្តតុក្កតាអេប៉ុង “The SpongeBob Movie: Sponge Out of Water” ដែលជាភាពយន្តលេខ១កាលពីសប្ដាហ៍មុន។
ទស្សនាចំណាត់ថ្នាក់កំពូលទាំង ១០លើតារាង Box Office អាមេរិកសប្ដាហ៍នេះ (ចំណូលចុងសប្ដាហ៍គិតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែកុម្ភៈ)៖

| ចំ | ចំណងជើងភាពយន្ត | ចំណូលចុងសប្ដាហ៍ | ចំណូលសរុប | សប្ដាហ៍ទី |
| ១ | Fifty Shades of Grey | ៨១,៦លានដុល្លារ | ៨១,៦លានដុល្លារ | ១ |
| ២ | Kingsman: The Secret Service | ៣៥,៦លានដុល្លារ | ៣៥,៦លានដុល្លារ | ១ |
| ៣ | The SpongeBob Movie: Sponge Out of Water | ៣០,៥លានដុល្លារ | ៩៣,៦លានដុល្លារ | ២ |
| ៤ | American Sniper | ១៦,៤លានដុល្លារ | ៣០៤,១លានដុល្លារ | ៨ |
| ៥ | Jupiter Ascending | ៩,៤លានដុល្លារ | ៣២,៥លានដុល្លារ | ២ |
| ៦ | Seventh Son | ៤,១៥លានដុល្លារ | ១៣,៤លានដុល្លារ | ២ |
| ៧ | Paddington | ៤,១៥លានដុល្លារ | ៦២,៣លានដុល្លារ | ៥ |
| ៨ | The Imitation Game | ៣,៥លានដុល្លារ | ៧៩,៦លានដុល្លារ | ១២ |
| ៩ | The Wedding Ringer | ៣,៤លានដុល្លារ | ៥៩,៧លានដុល្លារ | ៥ |
| ១០ | Project Almanac | ២,៧លានដុល្លារ | ១៩,៥លានដុល្លារ | ៣ |