ក្រុមហង្សក្រហម Liverpool នឹងបើកទ្វារកីឡដ្ឋាន Anfield
ស្វាគមន៍ក្រុមភ្ញៀវ Tottenham Hotspur ក្នុងការប្រកួតដ៏សំខាន់
ដើម្បីប្រជែងយកតំណែង Top 4 ក្នុងក្របខ័ណ្ឌ Premier League
នាវេលាម៉ោង ៣:០០នាទីរំលងអាធ្រាត្រ។
ដូច្នេះចាំមើលថា តើក្រុមកំពុងឡើងជើងទាំង២នេះ ក្រុមណាមួយនឹងទទួលបាន៣ពិន្ទុបន្ថែម?
សម្ដីអ្នកចាត់ការក្រុមទាំង២៖
លោក Brendan Rodgers ដែលជាអ្នកចាត់ការក្រុមហង្សក្រហមបាននិយាយថា៖ «ពួកគេ (Spurs) កំពុងតែលេងបានល្អណាស់ ខណៈដែលពួកគេមានកីឡាករវ័យក្មេងល្អៗ ដូចជា Mason និង Kane។ Kane គឺជាអ្នករកគ្រាប់បាល់ដ៏ល្អ ដូច្នេះយើងត្រូវតែប្រយ័ត្នចំពោះគេ។ ប៉ុន្តែទោះយ៉ាងណា យើងនឹងធ្វើការផ្ដោតអារម្មណ៍ទៅលើតែការប្រកួតរបស់ក្រុមយើង ឲ្យបានល្អតែប៉ុណ្ណោះ»។
រីឯអ្នកចាត់ការក្រុមមាន់ខ្នាយមាស លោក Mauricio Pochettino បាននិយាយថា៖ «វាជាការប្រកួតដ៏ពិសេសមួយ និងស្វិតស្វាញបំផុត។ យើងត្រូវតែត្រៀមឲ្យបានរួចរាល់ ព្រោះវាគឺជា៣ពិន្ទុដ៏សំខាន់បំផុតសម្រាប់ពួកយើង។ Liverpool គឺល្អខ្លាំងណាស់បច្ចុប្បន្ននេះ ពួកគេមានកីឡាករល្អៗច្រើនណាស់ ប៉ុន្តែខ្ញុំគិតថា យើងបានត្រៀមខ្លួនរួចរាល់អស់ហើយសម្រាប់ប្រកួតមួយនេះ»។
ជើងកីឡាករ៖
ម្ចាស់ផ្ទះ Liverpool នឹងត្រូវអវត្តមានកីឡាករ Lucas Leiva ព្រោះរបួស ដែលអាចជំនួសដោយ Joe Allen វិញ។ Steven Gerrard អាចនឹងសម្រាក ព្រោះលេង៩០នាទីពេញ កាលពីថ្ងៃសៅរ៍ ខណៈដែល Jordan Ibe អាចនឹងជាប់ជម្រើសដំបូង ព្រោះលេងបានល្អ កាលពីប្រកួត Merseyside derby។ Sterling និង Lallana អាចនឹងចូលលេងបម្រើឆ្វេងស្ដាំ ខណៈដែល Coutinho អាចបម្រុងវិញ។ រីឯខ្សែប្រយុទ្ធ Sturridge អាចចូលលេងជម្រើសដំបូងបានក្នុងប្រកួតនេះ។ ដូច្នេះជម្រើស១១នាក់ដំបូងរបស់ហង្សក្រហមអាចជា៖
រីឯក្រុមភ្ញៀវ Tottenham វិញ ពុំមានកីឡាកររបួសទេ ដូច្នេះពួកគេអាចរក្សាជើងកីឡាករដដែល។ ខ្សែប្រយុទ្ធ Kane ដែលស៊ុតបាន២២គ្រាប់គ្រប់ការប្រកួតទាំងអស់នោះ នឹងចូលលេងជម្រើសដំបូងដដែល ខណៈដែលមាន Eriksen, Lamela និង Dembele ជាអ្នកគាំទ្រ។ ដូច្នេះជម្រើស១១នាក់ដំបូងរបស់មាន់ខ្នាយមាសអាចជា៖
ប្រវត្តិជួបគ្នា៖
ហង្សក្រហមចាញ់តែម្ដងគត់ ក្នុងការប្រកួត Premier League ២០ដងចុងក្រោយ ក្នុងផ្ទះខ្លួនឯងជាមួយក្រុម Spurs ឈ្នះ១៣ និងស្មើ៦។
មាន់ខ្នាយមាស ស៊ុតបានតែ១ជើងគត់ កាលពីប៉ះ Liverpool ក្នុងកីឡដ្ឋាន White Hart Lane កាលពីដើមរដូវកាល។ Liverpool ស៊ុតចូល Spurs បាន១៥គ្រាប់ ក្នុងជំនួបគ្នានៅ Premier League ៤ប្រកួតចុងក្រោយ។
Sabay ព្យាករថា៖ Liverpool ៣-១ Tottenham Hotspur។
គូប្រកួត Premier League ទាំងអស់យប់នេះគឺ៖