Facebook បានបញ្ចេញមុខងារថ្មី ដែលអាចឱ្យអ្នកប្រើប្រាស់កម្មវិធី Facebook លើ iOS និង Android ទាំងអស់បន្ថែមរូប Sticker ប្លែកៗផ្ទាល់ទៅលើរូបថត មុនពេលអ្នកបង្ហោះវាលើ Facebook។
មុខងារថ្មីដែលបានដាក់ឱ្យ Update នេះស្រដៀងគ្នាទៅនឹងកម្មវិធី Stickered for Messenger ដែរ។ នៅពេល Update កម្មវិធី Facebook អ្នកនឹងឃើញ icon តូចមួយនៅខាងក្រោមរូបថតនីមួយៗ ដែលបាន Upload ដើម្បីឱ្យអ្នកអាចបន្ថែម Sticker ប្លែកៗ ដោយផ្ទាល់ទៅលើរូបថតផ្សេងៗ មុនពេលបង្ហោះវា។
ដូច្នេះនៅពេល Update ទទួលយកមុខងារថ្មីនេះ អ្នកនឹងរីករាយជាមួយការបន្ថែម Sticker ប្លែកៗលើរូបថត ដោយពុំុំចាំបាច់ត្រូវដំឡើងកម្មវិធី Stickered for Messenger នាំតែខាត Space ទូរសព្ទនោះទេ៕