តាមការគ្រោងទុក ស្រោមអនាម័យប្រមាណ ១០ ម៉ឺន នឹងត្រូវចែកជួនដោយឥតគិតថ្លៃទៅក្រុមគោលដៅ ដែលងាយនឹងប្រឈមនឹងមេរោគអេដស៍
និងជំងឺអេដស៍នៅថ្ងៃនេះ។ នេះបើតាមប្រសាសន៍លោកវេជ្ជបណ្ឌិត
ស្រី វណ្ណធួន ប្រធានកម្មវិធីប្រចាំប្រទេសនៃអង្គការ AHF
បានប្រាប់ Sabay កាលពីម្សិលមិញ។
ការចែកស្រោមអនាម័យទ្រង់ទ្រាយធំប្រចាំ ដែលបានធ្វើឡើងនៅមុនមួយថ្ងៃ នៃទិវាសេចក្តីស្រលាញ់មកដល់ ត្រូវបានលោកវេជ្ជបណ្ឌិត ពន្យល់ថា យុទ្ធនាការនេះមិនមែនធ្វើឡើងដើម្បីជំរុញឲ្យមានការរួមភេទ នោះទេ។ ការអប់រំ និងសារពន្យល់ពីបញ្ហាផ្លូវភេទ នឹងត្រូវបានផ្ដោតជាសំខាន់ សម្រាប់យុទ្ធនាការថ្ងៃនេះ។ “ជាទូទៅមានការបកស្រាយពីរ ចំពោះអ្នកដែលយល់ថា សកម្មភាពខាងលើគឺជាការជំរុញឲ្យមានការរួមភេទជាការយល់ខុស យុទ្ធនាការនេះយើងមានអមជាមួយសារអប់រំសុខភាព ចុះទៅកាន់ក្រុមគោលដៅដែលមានការប្រឈមខ្លាំង ក្នុងនោះមានក្រុម MSM អ្នកបម្រើការងារក្នុងសេវា កម្សាន្តសប្បាយ និងក្រុមសេពគ្រឿងញៀនជាដើម ក្នុងរាជធានីភ្នំពេញ មានកោះពេជ្រ វត្តភ្នំ និងការជិះស៊ីក្លូផ្សព្វផ្សាយតាមដងផ្លូវមួយចំនួន”។
លោកវេជ្ជបណ្ឌិតបានបន្ថែម ការប្រើប្រាស់ស្រោមអនាម័យមានលក្ខណៈងាយស្រួល សាមញ្ញ តម្លៃសមរម្យ និង មានសុវត្ថិភាព ពីការចម្លងមេរោគអេដស៍។ ដូច្នេះជារួមនេះមិនមែនជាការជំរុញ ឬបង្ខំទេ។ ប៉ុន្តែបើមានតម្រូវការ គឺមានរួចជាស្រេចនៅក្នុងដៃ។ “ករណីឆ្លងរីករាលដាលនៅក្នុងឃុំរកា ជាឧទាហរណ៍ស្រាប់ អាចថាគ្មានមធ្យោបាយនៅក្នុងដៃ។ បើមានឧបករណ៍គ្រប់គ្រាន់នោះមិនមានបញ្ហានោះទេ”។
បើតាមលោកវេជ្ជបណ្ឌិត យុទ្ធនាការអប់រំសុខភាព និងចែកស្រោមអនាម័យថ្ងៃនេះមិនមែន ធ្វើឡើងតែប្រទេសកម្ពុជាមួយទេ។ មានអង្គការដៃគូ ៣៦ ប្រទេស ហើយប្រទេស ៣១ បានរៀបចំនៅថ្ងៃនេះដូចកម្ពុជាដែរ៕

(សកម្មភាពឆ្នាំមុខ នៅថ្ងៃនៃក្តីស្រលាញ់)