ដោយមើលឃើញពីកំណើន យ៉ាងឆាប់រហ័សនៃការលក់ទូរសព្ទចល័តម៉ូឌែល ដែលមានរូបរាងតូចច្រឡឹងគួរឱ្យស្រឡាញ់នោះ ក្រុមហ៊ុន Microsoft Devices បានផ្គត់ផ្គង់នៅលើទីផ្សារនានានៅទូទាំងពិភពលោកចាប់តាំងពីត្រី មាសទីបីនៃឆ្នាំ ២០១៤។ ដោយឡែកនៅប្រទេសកម្ពុជា Nokia 130 បានត្រូវដាក់លក់ចាប់តាំងពីដើមខែមករា កន្លងទៅ។ វាគឺជាទូរសព្ទចល័តល្អបំផុតមួយសម្រាប់អ្នកទិញទូរសព្ទថ្មីលើកដំបូង ឬសម្រាប់លោកអ្នកកំពុងស្វែងរកទូរសព្ទបម្រុងដែលគួរឱ្យទុកចិត្តមួយ សម្រាប់បំពេញបន្ថែមទូរសព្ទស្មាតហ្វូនដែលកំពុងមាន។
ទូរសព្ទដែលមានទំហំ តូចអាចក្តោបជិតក្នុងបាតដៃមួយនេះ ត្រូវបានផលិតឡើងដើម្បីភាពរឹងមាំ និងឋិតថេរបានយូរបំផុត ជាមួយអេក្រង់ទំហំ 1.8 អ៊ីង និងថាមពលថ្មអាចរក្សាទុកចោលបានរហូតដល់រយៈពេល ២៦ ថ្ងៃ។ ទូរសព្ទ Nokia 130 អាចបើកមើលវីដេអូ ចាក់បទចម្រៀងបានជាប់រហូតដល់ ៤៦ ម៉ោង មានភ្លើងពិល វិទ្យុអេហ្វអឹម ហើយថែមទាំងមានប្រដាប់សាកថ្ម USB ទៀតផង តម្លៃលក់រាយប្រមាណ $26.5 ប៉ុណ្ណោះ។ វាស្គាល់ SD Cardទំហំធំរហូតដល់ 32GBដែលអាចដាក់ចម្រៀងបានប្រមាណ ៦ពាន់បទ ។ ដោយមាន Speaker ដែលបំពង់សម្លេងបានខ្លាំង និងជួយបទភ្លេងពីរោះ រងំនោះ អ្នកប្រើប្រាស់ទទួលបាននូវភាពរីករាយបានកាន់តែយូរ ។