ស្នាមសម្លាក គឺជាសត្រូវរបស់មនុស្សគ្រប់រូប ជាពិសេសនារី
ព្រោះវាបានបិទបាំងភាពស្រស់ស្អាតបាន។
តើធ្វើដូចម្ដេចទើបអាចកម្ចាត់ស្នាមសម្លាកបាន? បើចង់ដឹង
សូមមើលវិធីធម្មជាតិងាយៗ ដូចខាងក្រោម៖
១. ក្រូចឆ្មារ
ច្របាច់យកទឹកក្រូចឆ្មារដាក់លើក្រណាត់សស្អាត រួចយកទៅត្រដុសលើស្នាមនោះហើយទុកចោល១០នាទី សឹមលាងទឹកចេញ។ ក្រូចឆ្មារមានសារធាតុអាស៊ីដធម្មជាតិដែលអាចកម្ចាត់កោសិកាស្បែកងាប់ និងជួយឲ្យកោសិកាថ្មីឆាប់លូតលាស់ ត្រូវចាំថាសម្អាតស្បែកកន្លែងនោះឲ្យស្អាតសិន សឹមយកទៅត្រដុស។
២. ទឹកឃ្មុំ
ទឹកឃ្មុំ គឺជាឱសថធម្មជាតិដ៏មានប្រសិទ្ធភាពមួយក្នុងការព្យាបាលរបួស និងពន្លឿនកោសិកាឲ្យដុះថ្មី ជាពិសេសត្រូវបានគេប្រើដើម្បីបន្ថយស្នាមសម្លាកតែម្ដង។
៣. ខ្ទឹមបារាំង
ខ្ទឹមបារាំងមានសមត្ថភាពពិសេសក្នុងការប្រឆាំងការរលាក ហើយទឹករបស់វាអាចបន្ថយស្លាកស្នាមបានយ៉ាងល្អ។
៤. ប្រទាលកន្ទុយក្រពើ
លក្ខណៈសម្បត្តិពិសេសរបស់ប្រទាលកន្ទុយក្រពើ គឺកម្ចាត់ស្លាកស្នាម អាចប្រឆាំងនឹងការរលាក ជួយកាត់បន្ថយការកើតនូវផលរំខានចំពោះស្បែក និងជួយកម្ចាត់ស្បែកដែលងាប់ពីរបួស។ វិធីប្រើ៖ យកប្រទាលកន្ទុយក្រពើបិទលើស្នាមផ្ទាល់ រៀងរាល់ថ្ងៃពីរសប្ដាហ៍នឹងឃើញវារលុបបន្ដិចម្ដងៗទាល់តែអស់ ។
៥. ប្រេងរុក្ខជាតិ
ប្រេងរុក្ខជាតិអាចប្រឆាំងនឹងបាក់តេរី អាចលុបបំបាត់ស្នាមបន្តិចម្ដងៗរហូតដល់រលុបបាត់ទាំងស្រុងដូចជា ស្នាមមុន ស្នាមវះកាត់ និងស្នាមរលោកជាដើម។ វិធីប្រើ៖ លាងសម្អាតកន្លែងនោះឲ្យស្អាត រួចយកប្រេងរុក្ខជាតិមកលាបលើស្នាមនោះទុកចោលមួយយប់ ព្រឹកឡើងចាំលាងសម្អាតចេញ។
៦. ប្រេងអូលីវ
ប្រេងអូលីវគឺសម្បូរវីតាមីន E និង K ដែលប្រសិទ្ធភាពដ៏អស្ចារ្យរបស់វាសម្រាប់លុបស្នាមសម្លាក និងបណ្ដឹងស្បែកឲ្យភ្លឺរលោង។ វិធីប្រើ៖ យកប្រេងអូលីវទៅលើលាបលើស្បែកដែលមានបញ្ហានោះ រួចម៉ាស្សា៥នាទី បន្ទាប់មកទុកចោល១០នាទីចាំលាងទឹកចេញ៕