ក្រុម ហង្សក្រហម Liverpool បានធ្លាក់ចេញពីពានរង្វាន់ទ្វីបអឺរ៉ុប UEFA Europa League ដោយបាល់ប៉េណាល់ទីកាត់សេចក្ដីជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ បន្ទាប់ពីទាត់បាល់ប៉េណាល់ទីចាញ់ក្រុម Besiktas របស់ទួរគី ដោយលទ្ធផល ៥-៤ កាលពីយប់មិញ។
សម្រាប់ការប្រកួតម៉ោងធម្មតា គឺបញ្ចប់ទៅដោយក្រុមម្ចាស់ផ្ទះ Besiktas យកឈ្នះ ១-០ ដែលស៊ុតកោងបញ្ចូលទីយ៉ាងស្អាតដោយកីឡាករ Tolgay Arslan នៅតង់ទី២ នាទី៧២។ លទ្ធផលនេះបានបន្តរហូតដល់ចប់ការប្រកួត៩០នាទី។ សរុបលទ្ធផលទាំង២ជើងគឺ ក្រុមទាំង២ស្មើគ្នា ១-១ ដូច្នេះអាជ្ញាកណ្ដាលក៏បន្ថែមម៉ោង ១៥នាទី ២ដងទៀត។
ទោះយ៉ាងណា ក្រុមទាំង២ខាងលើ នៅតែមិនអាចរកគ្រាប់បាល់បញ្ចូលទីបានដដែល ទោះបីជាព្យាយាមវាយសម្រុកគ្នាយ៉ាងណាក៏ដោយ ធ្វើឲ្យចប់ការប្រកួតម៉ោងបន្ថែមនៅតែស្មើគ្នា។ ដូច្នេះមានតែការក្ដីចុងក្រោយ គឺទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី។
ក្រុម Besiktas ស៊ុត ៥គ្រាប់ ចូលទាំង៥ ដោយគ្មានកីឡាកររូបណាមួយ ភ្លាត់ស្នៀតនោះទេ។ ប៉ុន្តែសម្រាប់ក្រុម Liverpool វិញ គ្មានសំណាងត្រង់គ្រាប់ទី៥ ដែលជាការស៊ុតដោយខ្សែការពារ Dejan Lovren បែរជាហោះរំលងរបារទីខាងលើទៅវិញ។
លោក Brendan Rodgers បាននិយាយក្រោយក្រុមរបស់លោក ត្រូវធ្លាក់ចេញពីក្របខ័ណ្ឌអឺរ៉ុបថា៖ “ខ្ញុំអាចបានត្រឹមតែជួយលើកទឹកចិត្តកីឡាកររបស់ខ្ញុំប៉ុណ្ណោះ។ Istanbul គឺមិនមែនជាកន្លែងដែលរីករាយសម្រាប់ពួកយើងទេយប់នេះ។ ខ្ញុំគិតថា យើងនឹងធ្លាក់តាំងពីឃើញ ពួកគេស៊ុតចូលទីមកម្ល៉េះ ព្រោះគោលដៅរបស់យើង គឺមកដើម្បីបិទគេឲ្យជាប់ កុំឲ្យរបូតគ្រាប់”៕
សម្រាប់លទ្ធផលគូទាំងអស់ ប្រកួតយប់មិញគឺ៖