ថ្មី
ៗនេះ តារាចម្រៀងអាមេរិក Britney Spears
បានបង្ហាញរូបភាពសិចស៊ីជាច្រើនសន្លឹក ដើម្បីផ្សព្វផ្សាយម៉ូដថ្មីៗ
ពីផលិតផលខោអាវទ្រនាប់ម៉ាក Intimate Collection
ដែលនាងជាថៅកែផ្ទាល់។
តារាចម្រៀងវ័យ ៣៣ឆ្នាំរូបនេះបានបង្ហោះរូបភាពលើ Twitter
របស់ខ្លួនដែលមានអ្នកគាំទ្រជិត៥០លាននាក់ និងបានសរសេរថា
“រដូវថ្មី ឈុតថ្មី!
នេះជាឈុតថ្មីៗពីក្រុមហ៊ុនខ្ញុំសម្រាប់រដូវក្ដៅ
និងរដូវផ្ការីកឆ្នាំ២០១៥”។
តារាចម្រៀងដែលចាប់ផ្ដើមល្បីឈ្មោះខ្លាំងកាលពីឆ្នាំ១៩៩៩ តាមរយៈបទ “Baby One More Time” បានប្រកាសពីគម្រោងចេញលក់ខោអាវទ្រនាប់នេះ កាលពីចុងឆ្នាំ២០១៤ ហើយមកដល់បច្ចុប្បន្នផលិតផលរបស់នាងត្រូវបានដាក់លក់ជាង ២០០ប្រទេសហើយ។
ក្រៅពីផលិតផលអាវទ្រនាប់ តារាចម្រៀងរូបនេះ ក៏មានក្រុមហ៊ុនទឹកអប់ផ្ទាល់ខ្លួនមួយដែរ ដោយកាលពីដើមខែកន្លងទៅនេះ ក្រុមហ៊ុននាងបានចេញទឹកអប់ម៉ាកថ្មីចំនួន ១៦ប្រភេទ ៕