ភាពយន្តបែបកំប្លែង លោតភ្លោះលើអគារខ្ពស់ៗ ដ៏ស្រៀវសាច់ “Spider-Man”
នឹងលេខមុខសារជាថ្មី នៅថ្ងៃទី២៨ ខែកក្ដដា ឆ្នាំ២០១៧ ដែលជាការសហការ
រវាងផលិតកម្មធំៗពីគឺ Sony Pictures និង Marvel Studios របស់ក្រុមហ៊ុន
Disney។
សេចក្ដីប្រកាសតាមរយៈសារព័ត៌មានមួយកាលពីថ្ងៃច័ន្ទបានឱ្យដឹងថា
ផលិតកម្មយក្ស Sony និង Marvel Studios នឹងរួមគ្នាផលិតភាពយន្ត
“Spider-Man” ថ្មី
ដែលនឹងត្រូវចំណាយប្រាក់អស់៤ពាន់លានដុល្លារអាមេរិក។
ចំពោះតួសម្ដែង Super Hero ក្នុងរឿងថ្មីខាងលើ គេហទំព័រ BuzzFeed បានឱ្យដឹងថា តារាសម្ដែង Andrew Garfield ក្នុងរឿង ” The Amazing Spider-Man 2″ នឹងមិនត្រលប់មកសម្ដែងវិញទេ តែប្រភពមិនបានបញ្ជាក់ថា មកពីខាងផលិតកម្មត្រូវការតួថ្មី ឬដោយសារតារារូបនេះជាប់រវល់ឬយ៉ាងណាទេ។
ប្រធាន និងនាយកប្រតិបត្តិក្រុមហ៊ុន Disney លោក Bob Iger មានប្រសាសន៍ថា ” Spider-Man” ជាតួអង្គល្អបំផុតរបស់ផលិតកម្ម Marvel និងជាតួអង្គដែលពិភពលោកចូលចិត្ត។ យើងរីករាយណាស់ ដែលបានធ្វើការជាមួយ Sony Pictures ក្នុងការនាំយកភាពយន្តអស្ចារ្យ ចូលផលិតកម្ម Marvel Cinematic Universe ដែលនឹងបើកឱកាសថ្មី ក្នុងការផលិតរឿងជាស៊េរីនេះ”។
ចំណែកប្រធាន និងនាយកប្រតិបត្តិ Sony Pictures Entertainment លោក Michael Lynton វិញថ្លែងថា “យើងតែងចង់សហការជាមួយផលិតករល្អនិងជោគជ័យ ដើម្បីពង្រីកជំនួញផ្ដាច់មុខ និងអភិវឌ្ឍតួរបស់យើង។ ផលិតកររបស់ Marvel លោក Kevin Feige និង Amy ជាក្រុមដ៏៏ល្អ ដែលនឹងជួយផលិតរឿង “Spider-Man” បន្ទាប់”។
“Spider-Man” ជារឿងដែលបានបង្ហាញខ្លួន ក្នុងភាពយន្ត កំប្លែង គំនូរជីវចល ភាពយន្ត សៀវភៅ ប្រលោមលោក និងសៀវភៅក្មេងៗជាដើម។ រឿងនេះមានច្រើនស៊េរីដូចជា Spider-Man (១៩៦៧-១៩៧០), The Amazing Spider-Man (១៩៧៨–១៩៧៩), syndicated Spider-Man (១៩៨១–១៩៨២), Spider-Man & His Amazing Friends (១៩៨១–១៩៨៣), Fox Kids’ Spider-Man (១៩៩៤–១៩៩៨), Spider-Man Unlimited (១៩៩៩–២០០០), Spider-Man: The New Animated Series (២០០៣), The Spectacular Spider-Man (២០០៨–២០០៩), Ultimate Spider-Man ( ២០១២) និង The Amazing Spider-Man” ជាដើម ហើយឆ្នាំ២០១៤ គឺ “The Amazing Spider-Man 2” សម្ដែងដោយតារាប្រុសសញ្ចាតិអង់គ្លេស Andrew Garfield ៕

លោក Andrew Garfield