ការប្រកួតរវាងក្រុមតោខៀវ Chelsea និង Everton ក្នុងក្របខ័ណ្ឌ
English Premier League
នឹងចាប់ផ្ដើមនៅម៉ោង២:៤៥រំលងអាធ្រាត្រយប់នេះហើយ។
ចាំមើលក្រុមលោក Roberto Martinez អាចទៅសងសឹកក្រុមលោក Jose
Mourinho បានដែរឬអត់ ព្រោះកាលពីឆ្នាំទៅក្រុមតោខៀវទៅស៊ីដល់ដី
Everton ដល់ទៅ ៦-៣ ឯណោះ ។
សម្ដីអ្នកចាត់ការក្រុមទាំងពីរ
លោក Jose Mourinho អ្នកចាត់ការក្រុម Chelsea បាននិយាយមុនប្រកួតយប់នេះថា៖ “បច្ចុប្បន្ន ក្រុមយើងមាន៧ពិន្ទុនាំមុខគេ ហើយសល់ ១៤ប្រកួតទៀតទើបចប់រដូវកាលនេះ។ ប្រសិនបើ៧ពិន្ទុនេះ ហើយសល់តែ៧ប្រកួតដែរនោះ នោះយើងនឹងមានសង្ឃឹមច្រើនមែនទែនក្នុងការឈ្នះពាន ប៉ុន្តែនេះមិនមែននោះទេ។ រយៈពេល១៤ប្រកួតទៀត គឺជាពេលយូរណាស់សម្រាប់ក្រុមយើង ដូច្នេះយើងមានតែប្រឹងប្រែងបន្តទៀត។ត្បិតតែ Everton ធ្លាប់ចាញ់យើងដល់ទៅ ៦-៣ មែន ប៉ុន្តែពេលនេះយើងមិនអាចមើលស្រាលពួកគេបានទេ”។
ងាកទៅខាងលោក Roberto Martinez វិញ ក៏បានបញ្ចេញមតិខ្លះមុនប្រកួតយប់នេះដែរថា៖ “ប្រកួតជាមួយ Chelsea ខ្ញុំគិតថាមិនមែនជារឿងលេងសើចបាននោះទេ។ យើងត្រូវតែពង្រឹងតំបន់ការពារឱ្យបានមែនទែន មិនត្រូវឱ្យមានចន្លោះប្រហោងនោះទេ។ មួយវិញទៀត ក្រុមទាំងមូលត្រូវព្យាយាមគ្រប់គ្រងបាល់ឱ្យបានច្រើន ទោះជាមិនអាចរុលទៅមុខបានក៏ត្រូវលេងតំបន់បម្រើសិនដែរ ព្រោះថាបើហ៊ានតែបុកខ្លាំង យើងនឹងមានគ្រោះថ្នាក់ជាក់ជាមិនខាន។ កីឡាករពួកគេពោរពេញដោយទំនុកចិត្តខ្ពស់ថានឹងអាចឈ្នះយើងបាន”។
ជើងកីឡាករ
ខ្សែប្រយុទ្ធ Diego Costa នៅតែអវត្តមានដដែលក្នុងប្រកួតយប់នេះព្រោះនៅបម្រាមមួយប្រកួត ខណៈដែល Jonh Obi Mikel ក៏មិនបានចូលលេងដែរព្រោះរបួសជង្គង់មិនទាន់ជាសះស្បើយ។ ចំណែកឯ Filipe Luis និង Fabregas វិញទំនងជាអាចចូលលេងបានវិញអស់ហើយ។ ដូច្នេះជម្រើស១១នាក់ដំបូងរបស់ម្ចាស់ផ្ទះអាចជា Courtois , Ivanovic , Cahill , Terry , Azpilicueta , Fabregas , Matic , Willian , Oscar , Hazard និង Drogba ។
ចំណែកឯ Everton វិញ អ្នកចាំទី Tim Howard អាចនឹងបង្ហាញខ្លួនវិញហើយនាយប់នេះបន្ទាប់ពីសះស្បើយពីរបួស កំភួនជើង។ យ៉ាងណាមិញ Leon Osman , Steven Pienaar , Leighton Baines , James McCarthy , Tony Hibbert , Aiden McGeady និង Christian Atsu គឺសុទ្ធតែមិនអាចជួយក្រុមបាននោះទេ ព្រោះមានរបួស និងខ្លះជាប់បម្រាម។ ដូច្នេះជម្រើសដំបូងរបស់លោក Roberto Martinez អាចជា Robles , Oviedo , Jagielka , Stones , Coleman , Besic , Barry , Lennon , Mirallas , Naismith និង Lukaku ។
ប្រវត្តិជួបគ្នា
ព្យាករណ៍សម្រាប់គូនេះ Chelsea ៣-១ Everton ។ ចុះបើតាមគំនិតមិត្តអ្នកអានវិញគិតថាយ៉ាងណាដែរ?

- Chelsea ១៦ប្រកួតចុងក្រោយប៉ះ Everton នៅ Premier League នេះឈ្នះ៦ ស្មើ៦ និងចាញ់៤ដង។
- កីឡាករ Steven Naismith ជាអ្នករកគ្រាប់បាល់បាន៣គ្រាប់ពេលប៉ះ Chelsea ៤ប្រកួតចុងក្រោយនេះ។
- ចំណែកឯតោខៀវវិញ ប៉ះ Everton ក្នុងដីខ្លួនឯង១៩ប្រកួតកន្លងមកនេះ មិនដែលចាញ់នោះទេ ពោលគឺឈ្នះ១០ និងស្មើ៩ប្រកួត។
- Everton ឈ្នះ Chelsea ក្នុងទឹកដី Stamford Bridge ចុងក្រោយនៅឆ្នាំ១៩៩៤ ដែលពេលនោះកីឡាករ Paul Rideout ជាអ្នករកបានមួយគ្រាប់គត់ក្នុងប្រកួតនោះ ឈ្នះតែម្ដង។
- ក្រុមលោក Jose Mourinho ៣៩ប្រកួតចុងក្រោយក្របខ័ណ្ឌ Premier League នៅទឹកដីខ្លួនឯងឈ្នះ៣២ប្រកួត ស្មើ៦ និងចាញ់តែម្ដងគត់។
- ខ្សែប្រយុទ្ធ Diego Drogba រកគ្រាប់បាល់បាន៧គ្រាប់ក្នុងការបង្ហាញខ្លួនឱ្យ Chelsea ពេលប៉ះ Everton ៩ប្រកួតចុងក្រោយនេះ។
ព្យាករណ៍សម្រាប់គូនេះ Chelsea ៣-១ Everton ។ ចុះបើតាមគំនិតមិត្តអ្នកអានវិញគិតថាយ៉ាងណាដែរ?
នៅរាត្រីនេះក៏មានច្រើនក្រុមទៀតដែរ ដែលត្រូវប៉ះគ្នាគឺ