ក្រុមហ៊ុន Samsung អាចនឹងផលិត Galaxy S6 មានអេក្រង់តូចជាងត្រកូល Galaxy មុនៗ ដើម្បីវ៉ាឱ្យដាច់ Apple និង Xiaomi។
ទូរសព្ទថ្មីទាំងពីររបស់ Samsung បានលេចមុខលើវិបសាយមួយរបស់ប្រទេសឥណ្ឌាឈ្មោះ Zauba ដោយមានលេខកូដម៉ូដែល SM-G920V និង SM-G920F និងមានអេក្រង់ត្រឹមតែ ៥អ៊ីញប៉ុណ្ណោះ។ GS6 មួយម៉ូដែលគឺសម្រាប់ធ្វើតេស្ត និងវាយតម្លៃ ចំណែកឯមួយម៉ូដែលទៀត គឺសម្រាប់ប្រើក្នុងគោលបំណងស្រាវជ្រាវនិងការអភិវឌ្ឍ ហើយក៏សម្រាប់ការវាយតម្លៃផងដែរ។ នេះបើតាមសារព័ត៌មាន SlashGear។
នេះបានបង្ហាញថា GS6 ទាំងពីរម៉ូដែលខាងលើមានអេក្រង់តូចជាងត្រកូល GS5 (៥,១អ៊ីញ) ដោយមានអេក្រង់ត្រឹមតែ ៥អ៊ីញ។ ចំណែកឯប្រភពផ្សេងទៀតដូចជា NowhereElse និង SamMobile ឱ្យដឹងថា GS6 មានបណ្ដោយវែងនិងស្ដើងជាង GS5 រីឯ Chip ប្រភេទ Exynos 7420 ហើយកាមេរ៉ាក្រោយអាចឡើងដល់ 20MP ។ លើសពីនេះ GS6 នឹងបំពាក់ដោយបច្ចេកវិទ្យាអេក្រង់ប្រភេទ Quad HD និងមាន Resolution ខ្ពស់ដល់ទៅ 2,560 x 1,440 pixels។
ទាំងនេះគ្រាន់តែជាពាក្យចចាមអារ៉ាមលេចឮពីប្រភពផ្សេងៗគ្នា ប៉ុណ្ណោះ តែវាក៏អាចជាយុទ្ធសាស្ត្រថ្មីដែលក្រុមហ៊ុន Samsung កំពុងតែប្រើប្រាស់ដើម្បីទាញយកចំណែកទីផ្សារត្រឡប់មកវិញ ខណៈដែលទីផ្សារនៅចិនត្រូវ Apple និង Xiaomi វ៉ាដាច់កាលពីចុងឆ្នាំ ២០១៤ កន្លងទៅ។ គួរបញ្ជាក់ថា GS6 នឹងត្រូវលាតត្រដាងនៅដើមខែមិនា ក្នុងព្រឹត្តិការណ៍ MWC នៅទីក្រុង Barcelona ប្រទេសអេស្ប៉ាញ៕