ក្រុមហ៊ុន Motorola បានប្រកាសបង្ហាញចេញនូវទូរសព្ទ Smartphone ចំនួនពីរម៉ូដែល ដែលជាជំនាន់ទីពីររបស់ Moto E ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 5.0 Lollipop។
ចំពោះ 4G LTE Moto E បានភ្ជាប់មកជាមួយCPU ប្រភេទ quad cor 1.2GHz Snapdragon 410 និងAdreno 306 GPU ចំណែកឯ 3G Moto E បំពាក់មកជាមួយ CPU ប្រភេទ quad core 1.2GHz Snapdragon 200 និងAdreno 302 GPU។
ទូរសព្ទទាំងពីរម៉ូដែលនេះ ភ្ជាប់មកជាមួយនឹង 1GB RAM ម៉េមូរី 8GB និងមានរន្ធmicroSD card ដែលអាចដាក់ម៉េមូរីបន្ថែមបានទំហំ 3GB បន្ថែមដូចគ្នា។ បន្ថែមលើនេះទៀតនោះ Motorola Moto E ទាំងពីរជំនាន់នេះមានកាមេរ៉ាមុខប្រភេទ VGA camera សម្រាប់ video calls និងកាមេរ៉ាក្រោយមានទំហំ 5 megapixel ជាមួយនឹងមុខងារ4x digital zoom, HDR និងមុខងារជាច្រើនទៀត។