ក្រុមបិសាចក្រហម Manchester United
កំពុងស៊ើបអង្កេតលើកីឡាកររបស់ខ្លួនដែលបានធ្វើកាយវិការមិន
សមរម្យ (កាយវិការរួមភេទ) ទៅលើនារីម្នាក់អាយុខ្ទង់២០ឆ្នាំ
ក្នុងបន្ទប់ទឹកនៅក្លិបរាត្រីមួយកន្លែងនៅទីក្រុង Manchester។
រឿងរ៉ាវនេះបានលេចធ្លាយដោយសារមានកីឡាករមិត្តរួមក្រុមរបស់កីឡាករ
នោះបានលួចថតជាវីដេអូ រួចចែកចាយតគ្នា។
Man Utd បានបដិសេធមិនបញ្ចេញមតិអ្វីនោះទេចំពោះរឿងដែលមានកីឡារបស់ខ្លួន ទៅធ្វើរឿងមិនគួរសមដាក់នារីម្នាក់នៅក្នុងក្លិបរាត្រីនោះ។ ខណៈដែលកាសែត The Sun បានរាយការណ៍ថា ក្លិបនេះកំពុងបើកការស៊ើបអង្កេតផ្ទៃក្នុងមួយ ក្រោយរឿងហេតុនេះកើតឡើង។
បន្ថែមពីលើនេះ អ្នកដែលបានដឹងហេតុការនេះបានប្រាប់ទៅកាសែត The Sun ទៀតថា៖ “ពួកគេទាំងពីរនាក់ (នារី និងកីឡាករ Man Utd ដែលមិនដឹងឈ្មោះ) នៅក្នុងបន្ទប់ទឹកហើយចាក់សោ ប៉ុន្តែមានម្នាក់ទៀតនៅខាងក្រៅ បានថតនៅពីលើបន្ទប់នោះ ដែលនេះគឺជារឿងអាក្រក់ខ្លាំងណាស់។ ខាងនារីរូបនោះក៏ដឹងថាមានអ្នកលួចថតនៅពីលើទ្វានោះផងដែរ ទើបមានការព្រួយបារម្ភខ្លាចវីដេអូមួយនោះបែកធ្លាយចេញទៅដល់អ្នក ដទៃទៀត។ មូលហេតុដែលបណ្ដាលឱ្យកើតមានរឿងនោះកើតឡើងគឺបណ្ដាលមកពីពួកគេ ស្រវឹងខ្លាំងពេក”។
យ៉ាងណាមិញ ខាងប៉ូលិសនៅទីក្រុង Manchester មិនទាន់បើកការស៊ើបអង្កេតអ្វីឱ្យខ្លាំងក្លានោះទេ ព្រោះពួកគេមិនទាន់បានពាក្យបណ្ដឹងនៅឡើយ៕