ជំនួបដ៏អស្ចារ្យរវាងក្រុមពីរកំពុងឈរលើគេក្នុងក្របខ័ណ្ឌកំពូល
របស់អង់គ្លេស English Premier League ក្រុមតោខៀវ Chelsea
និងក្រុមមេឃខៀវ Manchester City បានបញ្ចប់ទៅដោយលទ្ធផលស្មើគ្នា
ទទួលបានមួយពិន្ទុម្នាក់រៀងៗខ្លួន។
ក្រុមម្ចាស់ផ្ទះ Chelsea ជាអ្នកនាំមុខមុន ដោយការស៊ុតបញ្ចូលទីពីសំណាក់ខ្សែប្រយុទ្ធ Loic Remy នៅនាទីទី ៤២ ប៉ុន្តែបានត្រឹម ៣នាទីប៉ុណ្ណោះ ខ្សែបម្រើប្រយុទ្ធរបស់ Manchester City កីឡាករ David Silva រកបានមួយគ្រាប់វិញ បញ្ចប់តង់ទីមួយ ដោយលទ្ធផល ១-១។
ចូលដល់តង់ទីពីរ ក្រុមទាំងពីរមានឱកាសដែរ ប៉ុន្តែធ្វើមិនបានសម្រេច បញ្ចប់ការប្រកួតទទួលបានមួយពិន្ទុម្នាក់ ខណៈតោខៀវ Chelsea បន្តគ្រងតំណែងលេខមួយបណ្ដោះអាសន្នក្នុងតារាង មាន ៥៣ពិន្ទុក្នុងដៃ តាមពីក្រោយដោយ Manchester City ដែលមាន ៤៨ពិន្ទុ។
ការប្រកួតនេះ ក្រុមភ្ញៀវ Manchester City មានឱកាសគ្រប់គ្រងបាល់ច្រើនជាង និងអាចស៊ុតចេញបានលើសក្រុមម្ចាស់ផ្ទះ Chelsea។ ក្រុមមេឃខៀវ ស៊ុតចេញពីជើងបានរហូតដល់ទៅ ១០ដង ចំគោលដៅ ៥ដង ខណៈ Chelsea ស៊ុតបាន ៣ដង និងចំគោលដៅ ២ដង។ ចំណែកបាល់ជ្រុងវិញ ក្រុម Chelsea ទទួលបានតែម្ដងគត់ ប៉ុន្តែមេឃខៀវមានរហូតដល់ទៅ ៨ដង៕