ការប្រកួតវគ្គ១៦ក្រុមចុងក្រោយ
ពានរង្វាន់ធំជាងគេនៅទ្វីបអឺរ៉ុប UEFA Champions League
នឹងចាប់ផ្ដើមបន្តទៀតហើយនៅក្នុងសប្ដាហ៍នេះ។
ឈានចូលដល់វគ្គនេះ
គេឃើញមានមួយគូដែលគួរឱ្យចាប់អារម្មណ៍ជាងគេគឺ តោខៀវ Chelsea
និង PSG ព្រោះថាក្រុមទាំងពីរនេះ
កាលពីរដូវកាលមុនក៏ប៉ះគ្នាម្ដងហើយដែរនៅពានរង្វាន់នេះ
ក្នុងវគ្គ៨ក្រុមចុងក្រោយ។
ក្នុងការប្រកួតរវាងក្រុមទាំងពីរខាងលើ រឿងដែលធ្វើឱ្យអ្នកស្រលាញ់កីឡាបាល់ទាត់មិនអាចបំភ្លេចបាននោះគឺ ក្រុមលោក Jose Mourinho ប្រើយុទ្ធសាស្ត្របិទយកតែមែនទែនពេលប្រកួតជើងទីមួយនៅទឹកដី PSG ប៉ុន្តែក្រុមយក្សនៅបារាំងមួយនេះនៅតែបំបែកពងមាន់បានដោយលទ្ធផល ៣-១។ យ៉ាងណាមិញ ក្បាច់ការពារខ្លាំងដែលគេចំណាំហៅថាក្បាច់ចតឡានក្រុងរបស់តោខៀវ នោះ នៅតែមានប្រសិទ្ធភាពដដែលនៅជើងទី២ ពោលគឺទឹកដី Stamford Bridge ដោយអាចយកឈ្នះវិញដោយលទ្ធផល ២-០។ លទ្ធផលនេះដែរ គឺអាចគ្រប់គ្រាន់ឲ្យក្រុម Chelsea ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
យុទ្ធសាស្ត្រនេះ លោក Jose Mourinho ក៏បន្តប្រើទៀតពេលប៉ះ Atletico
Madrid វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ
ប៉ុន្តែលើកនោះមិនសំណាងនោះទេ ពោលគឺអាចទប់ត្រឹមស្មើនៅដី At
Madrid តែជើងទី២មកដី Chelsea វិញ បែរជាត្រូវក្រុមម្ចាស់ជើងឯក
La Lia មួយនេះលត់ដល់ទៅ ៣-១ ទៅវិញ។
យ៉ាងណាមិញ រដូវកាលថ្មីនេះក្រុមតោខៀវបានទិញយកកីឡាករចំណូលថ្មីបានច្រើន ហើយក៏មិនសូវជាប្រើក្បាច់ចតឡានក្រុងនោះទៀតដែរ ព្រោះមានទាំងខ្សែបម្រើ និងប្រយុទ្ធល្អទាំងព្រម ហើយបច្ចុប្បន្នពួកគេក៏ឈរនៅកំពូលតារាង Premier League ផងដែរ។ ចំណែកឯក្រុម PSG វិញរដូវកាលនេះហាក់ដូចជាធ្លាក់បន្តិច ព្រោះមិនមែនឈរនៅកំពូលតារាងដូចឆ្នាំទៅនោះទេ គឺអាចត្រឹមលេខ៣ជាបណ្ដោះអាសន្ន។
ក្នុងការប្រកួតរវាងក្រុមទាំងពីរខាងលើ រឿងដែលធ្វើឱ្យអ្នកស្រលាញ់កីឡាបាល់ទាត់មិនអាចបំភ្លេចបាននោះគឺ ក្រុមលោក Jose Mourinho ប្រើយុទ្ធសាស្ត្របិទយកតែមែនទែនពេលប្រកួតជើងទីមួយនៅទឹកដី PSG ប៉ុន្តែក្រុមយក្សនៅបារាំងមួយនេះនៅតែបំបែកពងមាន់បានដោយលទ្ធផល ៣-១។ យ៉ាងណាមិញ ក្បាច់ការពារខ្លាំងដែលគេចំណាំហៅថាក្បាច់ចតឡានក្រុងរបស់តោខៀវ នោះ នៅតែមានប្រសិទ្ធភាពដដែលនៅជើងទី២ ពោលគឺទឹកដី Stamford Bridge ដោយអាចយកឈ្នះវិញដោយលទ្ធផល ២-០។ លទ្ធផលនេះដែរ គឺអាចគ្រប់គ្រាន់ឲ្យក្រុម Chelsea ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
Chelsea Bus |