ក្រុមអ្នកមានបុណ្យ Barcelona បានទទួល៣ពិន្ទុចុងម៉ោង ដោយការស៊ុតគ្រាប់ជ័យជម្នះ ១-០ លើក្រុម Valencia នៅនាទី៩០+ ដោយកីឡាករ Sergio Busquets។ នៅក្នុងការប្រកួតនោះ Lionel Messi ម្ចាស់កំណត់ត្រាស៊ុតចូលច្រើនបំផុតក្នុងប្រវត្តិសាស្រ្ដ La Liga បានទទួលរងការគប់ដបទឹកពីអ្នកគាំទ្រ Valencia អំឡុងពេលអបអរគ្រាប់បាល់ជាមួយមិត្តរួមក្រុម។ ចំណាប់ឯ Neymar ក៏ក្លាយជាចំណាប់អារម្មណ៍ពីសំណាក់អ្នកសារព័ត៌មានដែរ ក្រោយយកក្បាលទៅបុកមុខកីឡាករ Nicolas Otamendi របស់ក្រុមម្ចាស់ផ្ទះ។
កីឡាករក្រុម Barcelona អបអរក្រោយស៊ុតបញ្ចូលទី
គ្រាប់បាល់ជ័យជម្នះរបស់ក្រុមលោក Luis Enrique កើតឡើងនៅពេល Messi លើកបាល់ឲ្យ Neymar តែតបញ្ចូលទី តែត្រូវអ្នកចាំទី Diego Alves របស់ Valencia សង្រ្គោះបាន មុនពេល Busquets បន្ថែម ដើម្បីបំប៉ោងសំណាញ់ទី។
លទ្ធផលនេះ បានជួយឲ្យ Barca ខិតមកជិតក្រុមកំពូលតារាង Real Madrid ជាថ្មី ពោលគឺចាញ់តែ២ពិន្ទុប៉ុណ្ណោះ ខណៈ Valencia ស្ថិតនៅលេខ៥៕
Neymar យកក្បាលបុកកីឡាករអាហ្សង់ទីន Nicolas Otamendi របស់ Valencia
Luis Suarez នៅតែមិនអាចរកគ្រាប់បាល់នៅ La Liga
ដបទឹកដែលហោះមកបុកក្បាល Messi
កីឡាករក្រុមទាំង២ ប៉ះទង្គិចគ្នាអំឡុងការប្រកួត