ខ្សែបម្រើប្រយុទ្ធ James Rodriguez របស់ Real Madrid អាចនឹងមិនបានលេងក្នុងពានរង្វាន់ FIFA Club World Cup ដោយសាររបួសដាច់សរសៃតូចមួយត្រង់កែងជើងស្ដាំ អំឡុងការប្រកួតរវាង Real Madrid និង Celta Vigo កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។
ក្រុមគ្រូពេទ្យរបស់ក្លិប Real Madrid បានបញ្ជាក់ពីបញ្ហារបួសរបស់ James ថាបានដាច់សរសៃតូចមួយត្រង់កែងជើងស្ដាំ ហើយត្រូវការពេលសម្រាកជាច្រើនថ្ងៃ។ ចំពោះការមិនបានលេងរបស់កីឡាករវ័យ២៣ឆ្នាំរូបនេះដែរ លោក Carlos Ancelotti បាននិយាយថា៖ “យើងមិនមានពេលច្រើនទេដោយសារការប្រកួតធំចាប់ផ្ដើមថ្ងៃទី១៦ខាងមុខនេះហើយ ដូច្នេះគេនឹងត្រូវអវត្តមាន ប៉ុន្តែប្រសិនបើយើងអាចឆ្លងទៅវគ្គផ្ដាច់ព្រ័ត្របាន ខ្ញុំជឿជាក់ថាគេអាចលេងបាន”។
ការមិនបានចូលលេងរបស់អតីតកីឡាករ Monaco រូបនេះ គឺធ្វើឱ្យលោក Ancelotti ពិបាកបន្តិចហើយព្រោះនៅតំបន់បម្រើប្រយុទ្ធមានកីឡាករសំខាន់ៗអវត្តមានច្រើនដូចជា Luka Modric និង Sami Khedira គឺមិនបានចូលលេងទាំងអស់។ ខាងក្រោមនេះជាតារាងនៃការប្រកួតពាន FIFA Club World Cup ដែលនឹងចាប់ផ្ដើមពីយប់នេះទៅរហូតដល់ថ្ងៃទី២០ខែនេះ៕