ថ្មីៗនេះមានព័ត៌មានជាច្រើនបានចុះផ្សាយថាលោក Jose Mourinho
កំពុងចរចាជាមួយខ្សែការពារ Sergio Ramos រឿងផ្លាស់មកលេងនៅ Chelsea
រដូវកាលក្រោយ ខណៈដែល Liverpool វិញ ចង់បាន Karim Benzema
ដោយផ្ដល់តម្លៃខ្លួនកប់ពពក ៥០លានផោន។
គេហទំព័រ Daily Express បានបញ្ជាក់ចំពោះរឿងខាងលើនេះថាលោក Mourinho ដែលជាអតីតអ្នកចាត់ការក្រុម Real Madrid និងធ្លាប់ជាមនុស្សជិតស្និទ្ធនឹង Ramos ផងនោះ បាននិងកំពុងពិភាក្សាចរចានាំខ្សែការពារវ័យ២៨ឆ្នាំរូបនេះមក Chelsea រដូវកាលក្រោយ។ ដោយសម្អាងលើហេតុផលថា Ramos នឹងបដិសេធបន្តកុងត្រាថ្មី២ឆ្នាំទៀតដែលផ្ដល់ឱ្យដោយលោក Carlo Ancelotti ស្របពេលកុងត្រាចាស់របស់គេនឹងអស់នៅឆ្នាំ២០១៧។
មួយវិញទៀត រឿង Liverpool ចង់បាន Karim Benzema នោះក៏អីចឹងដែរ ពោលគឺក្រុមហង្សក្រហមកំពុងស្វែងរកខ្សែប្រយុទ្ធថ្មីនៅរដូវកាលដោះ ដូរកីឡាករខាងមុខ ខណៈដែលការចង់បាននេះលោក Rodgers បានផ្ដល់តម្លៃខ្លួនដល់ខ្សែប្រយុទ្ធជម្រើសជាតិបារាំងរូបនេះដល់ ទៅ៥០លានផោន។ នាខែមករាខាងមុខនេះ Liverpool ក៏នឹងអាចលក់ចេញ Mario Balotelli ផងដែរ ដើម្បីបានលុយខ្លះមកបន្ថែមទិញខ្សែប្រយុទ្ធដែលមានសមត្ថភាពពិតៗ អាចជួយក្រុមស្ដារមុខមាត់បាន ។
យ៉ាងណាមិញ នេះគ្រាន់តែជាការព្យាករទុកប៉ុណ្ណោះមិនទាន់អាចថាជាការពិតនោះ ទេ ចាំមើលរដូវកាលដោះដូរកីឡាករដែលបើកនៅខែមករាខាងមុខ ទើបដឹងថានរណាទៅលេងនៅក្លិបណា?