ក្រុមហ៊ុន Google អាចប្រឈមមុខនឹងការផាកពិន័យជាទឹកប្រាក់
១៨,៦ លានដុល្លារ
ប្រសិនបើខ្លួនមិនបញ្ឈប់ការបំពានទៅលើទិន្នន័យផ្ទាល់ខ្លួនរបស់
អ្នកប្រើប្រាស់នៅលើបណ្ដាញអ៊ីនធឺណិតក្នុងប្រទេសហុល្លង់នោះទេ។
នេះបើតាមភ្នាក់ងារការពារទិន្នន័យ
ហុល្លង់មួយដែលបានបញ្ចេញកាលពីថ្ងៃច័ន្ទម្សិលមិញ។
ក្រុមអ្នកច្បាប់បានទុករយៈពេលអោយក្រុមហ៊ុន Google រហូតដល់ចុងខែកុម្ភៈដើម្បីធ្វើការផ្លាស់ប្ដូរវិធីសាស្ត្រដើម្បី ធ្វើការដោះស្រាយទៅលើការប្រើប្រាស់ទិន្នន័យទាំងនេះដោយខុស ច្បាប់។
គោលការណ៍ពាក់ព័ន្ធនឹងការប្រើប្រាស់ទិន្នន័យឯកជនអ្នក ប្រើប្រាស់ដែលបានដាក់ចេញកាលពីឆ្នាំ ២០១២ កំពុងត្រូវបានប្រទេសចំនួនប្រាំក្នុងតំបន់អឺរ៉ុបផ្សេងទៀត ដូចជាបារាំង អាល្លឺម៉ង់ ចក្រភពអង់គ្លេស អ៊ីតាលី និង អេស្ប៉ាញស៊ើបអង្កេតដូចគ្នា។
ប្រធាន PDA ហុល្លង់ លោក Jacob Kohnstamm បាននិយាយថា ៖” បញ្ហាខាងលើនេះគឺបានកើតមានតាំងពីឆ្នាំ ២០១២ មកម្ល៉េះ ហើយយើងសង្ឃឹមថាភាពអត់ធ្មត់របស់យើងក៏មិនត្រូវមើលរំលងដែរ” ។
ក្រុមហ៊ុន Google ប្រើប្រាស់ទិន្នន័យដែលយកពី Search engine, អ៊ីមែល, cookies , location data និង video browsing ដើម្បីដាក់ើការផ្សាយពាណិជ្ជកម្មឲ្យត្រូវនឹងអតិថិជន។
ទាក់ទងនិងការប្រើប្រាស់ទិន្នន័យទាំងនេះ DPA បាននិយាយថា Google បានធ្វើដោយមិនបានផ្តល់ដំណឹងទៅដល់អ្នកប្រើប្រាស់ ជាមុននិងមិនបានឆ្លងមន្ត្រីជាមុន ដែលទង្វើនេះគឺវាល្មើសនឹងច្បាប់។
ក្រុមហ៊ុន Google ត្រូវបានបញ្ជាអោយបញ្ឈប់នូវទង្វើល្មើសច្បាប់នេះ បើមិនអញ្ចឹងទេនិងត្រូវពិន័យជាទឹកប្រាក់១៨,៦ លានដុល្លារសហរដ្ឋអាមេរិក។ ក្រុមហ៊ុន Google ក៏ត្រូវជូនដំណឹងដល់អ្នកប្រើប្រាស់អោយដឹងមុនពីសកម្មភាពរបស់ ខ្លួន និងត្រូវមានការយល់ព្រមជាមុនសិន។
អ្នកនាំពាក្យ Google មិនអាចទាក់ទងសុំការបំភ្លឺបានភ្លាមៗទេ៕
អាជ្ញាធរការពារទិន្នន័យ (DPA)
បាននិយាយថា
ក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកមួយនេះគឺកំពុងជ្រៀតចូលទិន្នន័យអ្នក
ប្រើប្រាស់របស់ហុល្លងនៅលើ Browsing History និង location Data
ដើម្បីដាក់ Ads ឲ្យត្រូវនឹងពួកគេ។