ដូចពាក្យគេថា នេះជាសម័យកាន់តែជឿនលឿន
ពិសេសគឺបច្ចេកវិទ្យាកុំព្យូទ័រ
ដែលមានការយកចិត្តទុកប្រកួតប្រជែងកម្មវិធីចេញថ្មីៗផ្ដល់គុណភាព
ខ្ពស់ និងលក្ខណៈងាយស្រួលក្នុងការដំឡើង។
ជាក់ស្ដែងកម្មវិធីបើកមើលវិបសាយ (Browser) Firefox
ត្រូវបានបង្កើតជាមួយ add on មានអត្ថប្រយោជន៍ជាច្រើន។
បច្ចុប្បន្នបណ្ដាញចែករំលែកវីដេអូ Youtube ពិតជាមានការចាប់អារម្មណ៍យ៉ាងខ្លាំងជាទីបំផុត មិនត្រឹមតែទស្សនាវីដេអូអនឡាញនៅលើនោះប៉ុណ្ណោះទេ តែក៏ចង់ download មកទុកដែរ។ ជាការពិតណាស់ទាញយកពី youtube បើប្រើ Internet Download Manager គឺបានតែវីដេអូប៉ុណ្ណោះ ចុះបើចង់ Download ជា Mp3 តែម្ដង ត្រូវធ្វើម៉េចទៅ?
ទំព័រនេះ Sabay សូមបង្ហាញពីរបៀបទាញយកបទចម្រៀងចេញពី Youbute ដោយរក្សាជាប្រភេទឯកសារ Mp3 តែម្ដង។ សូមអនុវត្តតាមជំហានដូចខាងក្រោម៖
- ដំបូងត្រូវបន្ថែម add on ដែលមានឈ្មោះ Easy Youtube Video Downloader Express 7.20 ដោយចូលទៅ Tools → Add-ons ឬប្រើ shortcut (Ctrl + Shift + A) រួចចូលទៅប្រអប់ស្វែងរក ហើយវាយឈ្មោះ Easy Youtube Video ទៅនោះនឹងបង្ហាញដូចរូប៖
- បន្ទាប់ពីស្វែងរកឃើញ ត្រូវដំឡើងដោយចុចលើប៊ូតុង Install ហើយ restart កម្មវិធី Firefox ម្ដង។ ចង់ឆែកមើលថា តើ add on បានដំឡើងរួចឬនៅ អ្នកអាចចុចចូលទៅ Add-ons Manager រួចចូលទៅ Extensions នោះនឹងឃើញ Easy Youtube Video Downloader Express 7.20។
- សាកល្បងបើកវីដេអូ youtube ណាមួយ នោះអ្នកនឹងឃើញបញ្ជី Download As ដែលនៅពេលចុចនឹងចេញប្រភេទឯកសារផ្សេងៗទាំងឯកសារវីដេអូ និង MP3 ដូចរូប៖
អនុវត្ត តាមហើយឬនៅ តើបានផលអត់? បើមានបញ្ហា ឬមានគន្លឹះថ្មីៗបន្ថែមអាចចែករំលែកជាមួយ Sabay តាមប្រអប់ comment ខាងក្រោមណា៎!