លោកប្រធានាធិបតី Barack Obama បានក្លាយជាមេដឹកនាំកំពូលដំបូងគេដែលបានសរសេរកូដកម្មវិធីនៅលើកុំព្យូទ័រខណៈពេលចូលរួមកម្មវិធីលើកកម្ពស់ការសិក្សាផ្នែកវិទ្យាសាស្ត្រព័ត៌មានវិទ្យាប្រចាំឆ្នាំ។
កូដសាមញ្ញៗដែលលោកប្រធានាធិបតីបានបង្កើតនោះគ្រាន់តែកូដសម្រាប់បង្កើតរូបរាងការ៉េនៅលើកុំព្យូទ័រដោយប្រើកម្មវិធី Code.org ប៉ុណ្ណោះ។ លោកប្រធានាធិបតីបានសរសេរកូដខាងលើនៅសេតវិមាន ដែលក្នុងនោះក៏មានសិស្សបឋមសិក្សាចំនួន២០នាក់មកពីសាលាបឋមសិក្សា South Seventeenth Street នៅទីក្រុង Newark នៃរដ្ឋ New Jersey មករៀនសរសេរកូដលើកដំបូងនៅក្នុងកម្មវិធីឈ្មោះថា Hour of Code ដែលបង្កើតឡើងដោយអង្គការ Code.org ។
លោកប្រធានាធិបតី Barack Obama ត្រូវបានសិស្សបឋមសិក្សា South 17th Street
ពន្យល់ពីការបង្កើតកូដពេលលោកចុះត្រួតពិនិត្យ
ទោះជាយ៉ាងណាលោកប្រធានាធិបតីពុំបានបញ្ចប់ការសរសេរកូដដំបូងរបស់លោកឲ្យបានចង់សព្វគ្រប់នោះទេ តែលោកក៏បានបញ្ចប់លំហាត់មួយចំនួនទាក់ទិននឹងការប្រើប្រាស់ Google’s Blockly និងភាសាកូដ JavaScript។ លោកប្រធានាធិបតីក៏បានដើរត្រួតពិនិត្យមើលពីការរៀនសរសេរកូដរបស់សិស្សបឋមសិក្សាទាំងនោះផងដែរ។
កាលពីឆ្នាំមុនលោកប្រធានាធិបតី Obama ក៏បានបង្ហាញសារជាវីដេអូមួយនៅលើ YouTube ក្នុងកម្មវិធី “ជំរុញដល់វិស័យអប់រំផ្នែកព័ត៌មានវិទ្យា” នៅសហរដ្ឋអាមេរិក តែពេលនោះលោកមិនបានសរសេរកូដនោះទេ។
នៅក្នុងសារជាវីដេអូនោះលោកប្រធានាធិបតីបានមានប្រសាសន៍ទៅកាន់សិស្សអាមេរិកដូច្នេះថា៖ “ការរៀនជំនាញព័ត៌មានវិទ្យា ពិសេសគឺការសរសេរកូដនេះមិនត្រឹមតែសំខាន់សម្រាប់អនាគតរបស់អ្នកទេ តែវារឹតតែសំខាន់ចំពោះអនាគតរបស់ប្រទេសជាតិរបស់អ្នក (អាមេរិក) ទាំងមូលផងដែរ”។លោកប្រធានាធិបតីបន្តទៀតថា ៖ “ប្រសិនបើចង់ឲ្យសហរដ្ឋអាមេរិកមានភាពរីកចម្រើនខ្លាំង យើងចាំបាច់ត្រូវការយុវជនក្មេងៗដូចរូបអ្នក ដែលមានជំនាញនិងមានទេពកោសល្យផ្នែកព័ត៌មានវិទ្យាដើម្បីជួយអភិវឌ្ឍប្រទេសជាតិ។
ការដែលលោកប្រធានាធិបតី Obama ផ្ញើសារទៅកាន់សិស្សអាមេរិកបែបនេះ ក៏ដោយសារតែលោកមើលឃើញពីសក្ដានុពលដ៏ខ្លាំងក្លានៃជំនាញព័ត៌មានវិទ្យា ជាពិសេសគឺចំណេះដឹងខាងផ្នែកសរសេរកូដតែម្ដង ដោយវាបានដើរតួយ៉ាងសំខាន់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃនាយុគសម័យកុំព្យូទ័រនេះ៕
*មហាសេដ្ឋីនិងជាម្ចាស់ក្រុមហ៊ុន Microsoft លោក Bill Gates ក៏បានបង្ហាញពីសារសំខាន់នៃការសរសេរកូដ ដោយបានបង្ហោះរូបមនុស្សពីរនាក់ (នៅលើទំព័រ
Facebook
**តាមពិតទៅការបង្កើតកម្មវិធីសម្រាប់អ្នករៀនសរសេរកូដលើកដំបូងឈ្មោះ Hour of Code ត្រូវបានបង្កើតឡើងដោយអង្គការ Code.org ក្នុងគោលបំណងដើម្បីបង្រៀនដល់សិស្សានុសិស្សដែលចង់ចេះពីការសរសេរកូដផ្សេងៗ។