សំនួរដែលមនុស្សមានក្បាលពោះភាគច្រើនតែងចោទសួរខ្លួនឯង ថាតើធ្វើយ៉ាងម៉េចទើបស្រក? បញ្ហាដុះក្បាលពោះគឺជារឿងដ៏គ្រោះថ្នាក់មួយសម្រាប់មនុស្សធាត់ មិនមែនត្រឹមតែបាត់បង់ភាពសង្ហានោះទេ សាច់ធំៗនៅជុំវិញចង្កេះគឺចង្អុលបង្ហាញថាអ្នកអាចនឹងមានជំងឺផ្សេងៗ។
មនុស្សចាប់ផ្ដើមឡើងទម្ងន់នៅពេលកម្រិតអ័រម៉ូនកើនឡើង។ Stress ក៏ជាផ្នែកមួយធ្វើឲ្យកើនកម្រិតអ័រម៉ូនដែរ។ វានឹងធ្វើឲ្យការសម្រកក្បាលពោះពុំមានប្រសិទ្ធភាព បើទោះបីជាមានការកំណត់ចំណុះអាហារហូបចុកក្ដី។ តើធ្វើយ៉ាងណា? សាកគន្លឹះទាំង៥ខាងក្រោមនេះសិនបើអ្នកជួបបញ្ហា Stress ច្រើន៖
១) ការគេង
ប្រសិនបើអ្នកចង់ធ្វើការទល់យប់ជ្រៅ សូមគិតម្ដងទៀត។ នៅពេលរាងកាយរបស់អ្នកអស់ជាតអាហារ វានឹងជំរុញឲ្យអ្នកញ៉ាំបន្ថែម។ នៅពេលអ្នកអស់កម្លាំង រាងកាយអ្នកនឹងផលិតសារធាតុម្យ៉ាង ដែលធ្វើឲ្យអ្នកចង់ញ៉ាំស្ករ និងអាហារដែលមានជាតធាត់ខ្លាំង។ ការបាត់ដំណេកអាចផ្លាស់ប្ដូរការផលិតអ័រម៉ូន ដែលប៉ះពាល់ទៅដល់កម្រិតអ័រម៉ូន ដូច្នេះនឹងបណ្ដាលឲ្យអ័ងស៊ុលីនប្រែប្រួល។ ហេតុផលបឋមសម្រាប់បម្រែបម្រួលនេះគឺធ្វើឲ្យអ្នកដុះក្បាលពោះនេះឯង ដូច្នេះមានតែការដេកឲ្យបាន៧ម៉ោងក្នុងមួយយប់ទេ គឺជាវិធីល្អសម្រាប់រាងរាយរបស់អ្នកមានភាពស្រឡូនល្អ។
២) ការធ្វើលំហាត់ប្រាណរយៈពេលខ្លី
ការញ៉ាំពេលរាត្រីអាចឲ្យអ្នកដុះសាច់ដុំ ប៉ុន្តែស្រទាប់ខាងលើនៃសាច់ដុំគឺពោរពេញដោយសាច់ធាត់ ដែលអ្នកនឹងមិនពេញចិត្តឡើយ។ ជំនួសឲ្យការទំពាអ្វីនៅពេលយប់ គួរធ្វើលំហាត់ប្រាណសាច់ដុំ និងប្រព័ន្ធបេះដូងរបស់អ្នក។ គ្រាន់តែធ្វើការអាវ៉ង់ ដោយច្រត់ដៃរបស់អ្នកទៅដីរុញខ្លួនអ្នកចុះឡើងៗ។ ព្យាយាម៣ ឬ៤ដង ដោយម្ដងៗមានរយៈពេល៣០វិនាទី។ ការក្រោកពីគេង ដោយដើរលេងខាងក្រៅក៏អាចជួយដល់ការសម្រកក្បាលពោះបានដែរ។
៣) ជាតស្ករគឺជាសត្រូវរបស់អ្នក
ការប្រយុទ្ធនឹងការដុះក្បាលពោះសំខាន់គឺគ្រប់គ្រងរបបអាហារដល់ទៅ៨០ភាគរយឯណោះ។ ត្រូវច្បាស់ថា អាហារដែលអ្នកញ៉ាំគឺប្រកបដោយផាសុខភាព។ ការកាត់បន្ថយកាឡូរី ដោយការចម្អែតខ្លួនឯងជាមួយនឹងជាតប្រូតេអ៊ីន បន្លែ គ្រាប់ធញ្ញជាតិ ហើយផ្លាស់ប្ដូរទម្លាប់អាក្រក់នៃការញ៉ាំអាហារសម្រន់ គឺចាំបាច់ត្រូវធ្វើ។ ជាឧទាហរណ៍ ប្រសិនបើអ្នកកើនឡើងនៃជាតិស្ករ ចូរញ៉ាំអាហារណាដែលមានជាតិស្ករកម្រិតសូន តែមានប្រូតេអ៊ីនច្រើន ដែលនឹងទប់មិនឲ្យឡើងជាតស្ករក្នុងខ្លួនអ្នក។
៤) វីតាមីន C
នៅពេលអ្នកកំពុង Stress ខ្លាំង អ្នកនឹងកើនឡើងអ័រម៉ូនដោយស្ងាត់ៗ។ វីតាមីន C នឹងជួយផ្ដល់តុល្យភាពនៃការកើនឡើងនូវអ័រម៉ូនរបស់អ្នក ក្នុងពេលអ្នកកំពុង Stress។ ក្រៅពីការពារកុំឲ្យផ្ដាសាយ វីតាមីន C ក៏មានសារៈសំខាន់សម្រាប់ផលិតសារធាតុម្យ៉ាង ដែលដុតកម្លោចនូវភាពធាត់របស់អ្នកបាន។ អាហារមានជាតវីតាមីន C មានដូចរូបខាងក្រោម។
៥) ដកដង្ហើមយឺតៗ
នេះគឺជាវិធីសាស្ត្រសាមញ្ញ ដែលអ្នកអាចធ្វើបាន សូម្បីនៅពេលអ្នកកំពុងតែធ្វើអ្វីមួយក៏ដោយ។ នៅពេលអ្នកមានអារម្មណ៍តានតឹង ឬមួម៉ៅ ចុះចាប់អារម្មណ៍លើការដកដង្ហើមចេញចូលរបស់អ្នកភ្លាម។ មនុស្សភាគច្រើនដែលកំពុង Stress ផ្លាស់ប្ដូរចង្វាក់ដង្ហើមទាំងការផ្អាកដកដង្ហើមរយៈពេលខ្លី ទាំងការដកដង្ហើមខ្លីៗលឿនៗ។ បន្ទាប់ពីដឹងពីចង្វាក់ដង្ហើមរបស់អ្នកហើយ ចូរបែរមកដកដង្ហើមយឺតៗ។ ប្រសិនបើអ្នកផ្ដោតលើការបន្ថយល្បឿននៃការដកដង្ហើមចេញ ចៀសជាងការដកដង្ហើមចូល វានឹងល្អបំផុតសម្រាប់អ្នក។ វិធីសាស្ត្រនេះគឺសាមញ្ញ ប៉ុន្តែមានប្រសិទ្ធភាពគួរឲ្យភ្ញាក់ផ្អើលសម្រាប់ការសម្រកក្បាលពោះដែរ!