ការប្រកួតមិត្តភាពកាលពីយប់មិញនេះ ក្រុមខ្លាំង Real Madrid
មិនអាចធ្វើអីក្រុម AC Milan បាននោះទេ
បែរជាត្រូវក្រុមនៅអ៊ីតាលីមួយនេះលត់៤-២ទៅវិញលើកពាន Dubai
Football Challenge នៅទីក្រុងអ្នកមាន Dubai
ប្រទេសអារ៉ាប់រួមបានយ៉ាងស្រួល។
ការចាញ់របស់ក្រុម Real Madrid យប់មិញនេះដែរ គឺបានបញ្ចប់កំណត់ត្រាមិនដែលចាញ់២២ប្រកួតជាប់គ្នារបស់គេហើយ។ ហើយ៤គ្រាប់ដែលធ្វើឱ្យលោក Carlo Ancelotti ចាញ់ដោយមិនអស់ចិត្តនោះគឺខ្សែប្រយុទ្ធ Menez រកបានមួយគ្រាប់នៅនាទីទី២៤, Shaarawy ២គ្រាប់នៅនាទីទី៣១ និងនាទី៤៨ និង Pazzini រកបានមួយគ្រាប់នៅនាទីទី៧៣។ ចំណែកឯ Real Madrid វិញ២គ្រាប់លួងចិត្តនោះរកបានដោយ Ronaldo នាទីទី៣៥ និង Benzema នាទីទី៨៤។