ការប្រកួតបាល់ទាត់ក្របខ័ណ្ឌ Barclays Premier League
របស់អង់គ្លេសបានវិលមកបម្រើអារម្មណ៍ប្រិយមិត្តវិញទៀតហើយយប់
នេះ ពោលគឺមានក្រុមខ្លាំងៗជាច្រើនត្រូវប៉ះគ្នា។
ហើយគូដែលមើលទៅគួរឱ្យចាប់អារម្មណ៍ជាងគេនោះគឺ Chelsea
បើកទ្វាផ្ទះរបស់ខ្លួនស្វាគមន៍ក្រុម West Ham United
នៅម៉ោង៧:៤៥នាទីល្ងាចនេះតែម្ដង។
ចាំមើលក្រុមដែលឈរលេខ១នៅតារាង Premier League
អាចធ្វើស៊ីក្រុមដែលឈរលេខ៤បានដែរឬទេ?
សម្ដីលោក Jose Mourinho
លោក Jose Mourinho បាននិយាយទាំងមានទំនុកចិត្តថា៖ “ឥឡូវនេះយើងត្រូវតែផ្ដោតអារម្មណ៍ទៅលើការប្រកួតទាំង៣ប្រកួតមុន ដំណាច់ឆ្នាំនេះ។ ការដែលលេងទល់នឹងក្រុម West Ham គឺជារឿងពិបាកមួយសម្រាប់ពូកយើងក្នុងការយកជ័យជម្នះ។ ៣ពិន្ទុដែលយើងនាំមុខគេនោះគឺតិចខ្លាំងណាស់ ដូច្នេះយើងត្រូវតែរក្សាវាឱ្យបាន។ យើងមកឈរនៅកំពូលតារាងនេះតាំងពីបើករដូវកាលមក ដែលនេះមានន័យថាយើងមានទម្រង់លេងល្អជាងគេ ដូច្នេះយើងត្រូវតែធ្វើឱ្យបានល្អតទៅទៀត”។
ជើងកីឡាករ
ក្រុម Chelsea មិនមានកីឡាករណារបួសមិនអាចចូលលេងបាននោះទេ ព្រោះ Hazard ដែលរងរបួសកាលពីប្រកួតលើកមុននោះក៏អាចមកហ្វឹកហាត់បានវិញដែរ។ ដូច្នេះជម្រើស១១នាក់ដំបូងរបស់តោខៀវអាចជា Courtois , Azpilicueta , Terry , Cahill , Ivanovic , Matic , Fabregas , Hazard , Oscar , Willian និង Costa ។
ដោយឡែកក្រុម West Ham វិញក៏មិនមានកីឡាករណាអវត្តមានដូចគ្នា ដែលនេះមានន័យថាជម្រើស១១នាក់ដំបូងរបស់លោក Sam Allardyce អាចជា Adrian , Cresswell , Reid , Collins , Jenkinson , Kouyate , Song , Nolan , Downing , Sakho និង Carroll ។
ប្រវត្តិជួបគ្នា
ក្រុមទាំងពីរបើគិតត្រួសៗទៅធ្លាប់បានជួប៨៧ដងមកហើយដែលក្នុង នោះ Chelsea ឈ្នះ៣៦, West Ham ឈ្នះ៣៣ និងស្មើគ្នា១៨ដង។ ក្រុមលោក Sam Allardyce ៨ប្រកួតចុងក្រោយដែលទៅប្រកួតនៅ Stamford Bridges មិនដែលឈ្នះ Chelsea នោះទេ។
នៅយប់នេះផងដែរក៏នៅមានគូពិសេសៗច្រើនទៀតដែរគឺ៖