ភ្នាក់ងារតំណាងរបស់ Gareth Bale បានប្រាប់ទៅ Sportmail
ថាកីឡាករវ័យ២៥ឆ្នាំរូបនេះ នឹងមិនចេញពី Real Madrid ទៅកាន់
Manchester United នោះទេ
ព្រោះរូបគេចង់នៅអេស្ប៉ាញដើម្បីលើកពានធំៗបន្តទៀត។
Bale ចូលរួមជាមួយ Real Madrid កាលពីឆ្នាំ២០១៣ ហើយគិតមកដល់ពេលនេះគឺ១២ខែគត់។ រយៈពេល១ឆ្នាំនេះដែរ រូបគេអាចលើកពានរហូតដល់៤ទៅហើយគឺ UEFA Champions League , Copa del Rey , UEFA Super Cup និង FIFA Club World Cup ។ ខណៈដែល៣ពានរង្វាន់ក្នុងចំណោម៤នោះ ខ្សែប្រយុទ្ធជម្រើសជាតិវែលរូបនេះគឺជាអ្នករកគ្រាប់បាល់បាន។
ចំពោះរឿង Bale នេះដែរ លោក Carlo Ancelotti ក៏បាននិយាយកាលពីខែមុនដែរថា៖ “ Bale មានតួនាទីសំខាន់ណាស់នៅក្នុងក្រុមរបស់យើង គាត់មានសមត្ថភាពស្ទើរតែគ្រប់ទីតាំងទាំងអស់។ គាត់អាចវាយសម្រុកលឿនហើយចុះមកការពារវិញក៏លឿនដែរ។ នេះជាអ្វីដែលក្រុមទាំងមូលចង់បាន ហើយក៏មិនចង់បាត់បង់ដែរ”។
យ៉ាងណាមិញការស្ទង់មតិរបស់អ្នកគាំទ្រ Real Madrid ចំនួន៣០០០០នាក់បានចេញលទ្ធផលហើយ មាន៥៤% ឯណោះដែលចង់ឱ្យក្លិបលក់ខ្សែប្រយុទ្ធរូបនេះចេញទៅឱ្យក្រុមបិសាច ក្រហមក្នុងតម្លៃខ្លួន១២០លានផោន (ប្រហែល១៨៦លានដុល្លារ)។ ខណៈដែលខាងលោក Van Gaal វិញក៏បានចេញមកបដិសេធកាលពីម្សិលមិញដែរថា ក្រុមនឹងមិនទិញកីឡាករថ្លៃដល់ថ្នាក់ហ្នឹងនោះទេ។ ទោះជាយ៉ាងនេះក្ដី នេះគ្រាន់តែពាក្យសម្ដីមុនពេលបើករដូវកាលដោះដូរកីឡាករនាខែ មករាខាងមុខនេះតែប៉ុណ្ណោះ ចាំមើលដល់ពេលនោះទើបដឹងថានឹងមានរឿងអ្វីកើតឡើងពិតប្រាកដ៕