ការប្រកួតរវាងកីឡាករ Manny Pacquiao និង Floyd Mayweather
ដែលប្រិយមិត្តទន្ទឹមរង់ចាំនោះ អាចនឹងធ្វើឡើងនៅខែឧសភា
ឆ្នាំ២០១៥ខាងមុខ នៅទីក្រុង Dubai ប្រទេសអារ៉ាប់រួម។
បើតាមអ្នករៀបចំការប្រកួតប្រដាល់អន្តរជាតិនេះបានឱ្យដឹងថា
ការប្រកួតរវាងកីឡាករទាំងពីរអាចនឹងកើតមានមែននៅឆ្នាំក្រោយ
ហើយទីកន្លែងប្រកួតនៅមិនទាន់ច្បាស់១០០%នៅឡើយទេ
ប៉ុន្តែខាងសហព័ន្ធកីឡាអារ៉ាប់រួមបានដាក់តម្លៃស្នើឱ្យពួកគេទាំង
ពីរទៅប្រកួតនៅទីនោះរួចហើយ គឺ៧០លានផោន
(ប្រហែល១១០លានដុល្លារអាមេរិក)។ មួយវិញទៀតទីក្រុង Las Vegas
ដែលជាទឹកដីរបស់ Floyd
ក៏ត្រូវបានគេរំពឹងថានឹងអាចជាកន្លែងពួកគេទាំងពីរឡើងសង្វៀន
បានដែរ តែខាងទីក្រុងនេះនៅមិនទាន់ដាក់តម្លៃស្នើនៅឡើយទេ។
បន្ទាប់ពីបំបាក់កីឡាករមិនដែលចាញ់នៅអាមេរិក Algieri រួចមកនោះ Manny Pacquiao តែងតែនិយាយជានិច្ចថារូបគេចង់ឡើងវាយជាមួយ Floyd នៅឆ្នាំក្រោយនេះ។ មួយវិញទៀតនោះ រូបគេក៏បានសរសេរនៅលើ Instagram ផងដែរថា៖ “កុំនិយាយអួតនៅលើ Instagram បើខ្លាំងមែននោះ ឡើងសង្វៀនសាកគ្នាទៅ”៕