ខ្សែភាពយន្តថ្មីកំប្លែងសើចចុកពោះតាំងពីដើមដល់ចប់ “Night at
The Museum 3: Secret of the Tomp”
ដែលកំពុងជាប់លេខ២ក្នុងតារាងចំណាត់ថ្នាក់ Box Office នៅអាមេរិក
នឹងចាក់បញ្ចាំងនៅកម្ពុជាថ្ងៃព្រហស្បតិ៍នេះហើយ
នៅរោងភាពយន្តផ្លាទីនៀម ផ្សារទំនើបសូរិយា។
ខ្សែភាពយន្តនេះនិយាយអំពីការរកឃើញមឈូស រូបចម្លាក់ របស់របរមានតម្លៃជាច្រើនជាពិសេសគឺរកឃើញបន្ទះមាសរបស់ព្រះចៅ អេហ្សីបបុរាណដែលពោរពេញទៅដោយវេទមន្ត។ ក្រោយមកគេបានបញ្ជូនរបស់បុរាណទាំងនោះទៅសារមន្ទីរនៅអង់គ្លេស និងមួយចំនួនទៀតទៅសារមន្ទីរនៅទីក្រុងញ៉ូវយក។ អស់ពេលជាច្រើនឆ្នាំក្រោយមក សារមន្ទីរនៅទីក្រុងញ៉ូវយកបានរៀបចំពិធីជប់លៀងមួយដែលមានការសំដែង របស់សត្វព្រៃ និងក្រុមមនុស្សសម័យបុរាណដែលមានជិវិតដោយសារបន្ទះមាសមួយ។ ប៉ុន្តែគួរឱ្យសោកស្ដាយនៅគ្រានោះដែរ បន្ទះមាសនោះបានបញ្ចេញវេទមន្តធ្វើឱ្យរូបចម្លាក់ទាំងអស់ក៏ដូចជា ការសម្តែងផ្សេងៗទៅជារឿងពិត និងមានជីវិតឡើងវិញផងដែរ ដែលធ្វើឱ្យអ្នកចួលរួមនៅពិធីនោះរត់ចែកជើងគ្នា។
ក្រោយមកអ្នកធ្វើការម្នាក់បានស៊ើបពីរឿងបន្ទះមាសនោះដើម្បីចង់ ដឹងរឿងពិត ក៏នាំរូបចម្លាក់ទាំងអស់ទៅសារមន្ទីនៅទីក្រុងឡុងទៀត។ មូយយប់ក្នុងសារមន្ទីនេះហើយដែលអ្វីគ្រប់យ៉ាងត្រូវលាតត្រដាង ហើយរឿងប្លែកៗ កំប្លុកកំប្លែងរៀបរ៉ាប់តាំងពីសម័យអេហ្សីប សម័យចិនបុរាណ ប្រធានាធិបតីអាមេរិកដំបូង ពស់ក្បាល៨ និងអ្វីប្លែកៗជាច្រើនទៀតត្រូវបានកើតឡើងទាំងអស់។ ចង់ដឹងថាសាច់រឿងទាំងមូលយ៉ាងណានោះ សូមកុំភ្លេចទៅទស្សនាខ្សែភាពយន្តនេះ ដែលចាប់បញ្ចាំងនៅថ្ងៃព្រហស្បតិ៍នេះតទៅ នៅរោងភាពយន្តផ្លាទីនៀម ផ្សារទំនើបសូរិយា។