ដោយសារបច្ចុប្បន្នក្មេងៗជាច្រើនមានជំងឺម្យ៉ាងហៅថា Autism
ដែលជាជំងឺមួយបង្ហាញពីអាការៈមិនសូវហ៊ានមើលមុខគេ
(ជាពិសេសភ្នែកទល់ភ្នែក) រាប់អានមិត្តភ័ក្តិ ឬនិយាយស្តីជាដើម។
ហេតុដូច្នេះទើបក្រុមហ៊ុន Samsung
សហការជាមួយសាកលវិទ្យាល័យជាច្រើននៅទីក្រុងសេអ៊ូល
បានបង្កើតកម្មវិធីទូរសព្ទមួយ
ដើម្បីជួយដល់ក្មេងៗដែលមានជំងឺនោះ។
កម្មវិធីដែល Samsung បានផលិតនោះមានឈ្មោះ Look at Me ដែលមានហ្គេមមួយចំនួន (ដូចជាការថតរូប ថតផ្ទៃមុខជាដើម) សម្រាប់ឲ្យក្មេងៗទាំងនោះលេង ក្នុងគោលបំណងព្យាបាលជំងឺរបស់ពួកគេ។ ក្រោយពីក្មេងចំនួន ២០នាក់បានប្រើកម្មវិធី Look at Me បានមួយរយៈ មន្ទីរពិសោធក៏បានពិនិត្យឃើញថាពួកគេមានការរីកចម្រើនរហូត ដល់ទៅ ៦០ភាគរយក្នុងការប្រើភ្នែកសម្លឹងទៅកាន់អ្នកនៅជុំវិញ (ការធ្វើពិសោធទៅលើក្មេងទាំងនោះគឺប្រើពេលរហូតដល់ ៨សប្តាហ៍)។
Look at Me អាចដោនឡូតបានដោយឥតគិតថ្លៃលើ Play Store ហើយវាអាចប្រើបានជាមួយ Galaxy S3/4/5, Galaxy Note 2/3/4, Galaxy S4 Zoom, Samsung Zoom2, Galaxy Tab S 10.5 និង Galaxy Tab S 8.4។