Angel di Maria បានឈ្នះពានកីឡាករអាហ្សង់ទីនលេងនៅក្រៅប្រទេសល្អបំផុតប្រចាំឆ្នាំ ឬ Argentina’s foreign-based Player of the Year
ដែលជាភាសាអាហ្សង់ទីនហៅថាជាពាន Olimpia de Plata។
ពាននេះត្រូវបានកាន់កាប់ដោយ Lionel Messi
ក្នុង៨ឆ្នាំចុងក្រោយជាប់ៗគ្នា ប៉ុន្តែឆ្នាំ២០១៤នេះ Di
Maria ជាអ្នកឈ្នះ
ក្រោយទទួលសំឡេងឆ្នោតគាំទ្រពីអ្នកកាសែតច្រើនជាង Messi។

គិតតាំងពីឆ្នាំ២០០៦មក ពានរង្វាន់នេះបានធ្លាក់លើ Lionel Messi រហូត មិនដែលមានកីឡាករអាហ្សង់ទីនណាផ្សេងទៀតបានឈ្នះឡើយ។ ប៉ុន្តែដោយសាររដូវកាលមុន Messi មិនអាចជួយក្រុម Barcelona លើកពានអីមួយសោះនោះ ខណៈ Di Maria វិញ បានជួយ Real Madrid លើកពាន UEFA Champions League និង Copa del Rey ផង ទើបអាចប្រជែងយកឈ្នះម្ចាស់ពានរង្វាន់ FIFA Ballon d’Or ៤សម័យនេះបាន៕