ខ្សែបម្រើចាស់វស្សា Xavi បាននិយាយថា Cristiano Ronaldo
មិនសមជាប់ឈ្មោះក្នុងបេក្ខភាពទាំង៣នាក់ដើម្បីដណ្ដើមពាន FIFA
Ballon d’Or នោះទេ កុំថាឡើយឈ្នះពាននេះទៀតនោះ
ព្រោះរូបគេមិនបានជួយក្រុមជម្រើសជាតិព័រទុយហ្គាល់នៅ World Cup
ឡើយ។
កាសែត Sport របស់អេស្ប៉ាញ បានសម្ភាសន៍ Xavi អំពីយោបល់របស់គេចំពោះបេក្ខភាព Ballon d’Or ទាំង៣នាក់នោះ ថាតើពួកគេទាំង៣សមជាប់ឈ្មោះនេះឬអត់?
ខ្សែបម្រើវ័យ៣៤ឆ្នាំរូបនេះបានឆ្លើយថា៖ “ប្រសិនបើតាមគំនិតខ្ញុំ ៣នាក់ចុងក្រោយនៅ Ballon d’Or សមតែទី១ Messi , ទី២ Philipp Lahm និងទី៣ គឺ Javier Mascherano។ ខ្ញុំគិតថា Ronaldo មិនបានជួយក្រុមជម្រើសជាតិបានច្រើននៅ World Cup នោះទេ ហើយខ្ញុំគិតថា World Cup គឺជាព្រឹត្តិការណ៍ដ៏ធំប្រចាំរដូវកាល”។
បន្ថែមទៅលើសំនួរខាងលើនេះ Xavi ក៏បាននិយាយពីរឿង Messi នៅ Barcelona ដែរថា៖ “ខ្ញុំមិនគិតថាគាត់ (Messi) ចង់ចាកចេញនោះទេ ព្រោះខ្ញុំឃើញគាត់សប្បាយចិត្តណាស់នៅ Camp Nou។ រដូវកាលនេះគាត់ ដូចជាលេងដល់ចំណុចកំពូលហើយ ហើយក៏មិនដែលមានបញ្ហាអីជាមួយសមាជិកនៅក្នុងក្រុមដែរ។ យើងលេងបាល់ជាមួយគ្នាដូចជាគ្រួសារមួយទៅហើយ”។
បេក្ខភាព២៣នាក់នៃពានរង្វាន់កីឡាករល្អជាងគេលើលោក ឬ FIFA Ballon d’Or ត្រូវជ្រើសរើសដោយអ្នកជំនាញមកពីគណៈកម្មាធិការរបស់ FIFA និងទស្សនាវដ្ដីបារាំង France Football។ ចំណែកបេក្ខភាព៣នាក់ចុងក្រោយនេះ គឺបានមកពីការបោះឆ្នោតនៃក្រុមអ្នកសារព័ត៌មានដែលបានជ្រើសរើស គ្រូបង្វឹកជម្រើសជាតិ និងប្រធានក្រុមជម្រើសជាតិទាំងអស់របស់ប្រទេសសមាជិក FIFA។ លទ្ធផលចុងក្រោយ នឹងត្រូវប្រកាសឲ្យដឹងនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥ ខាងមុខនេះ។
តើប្រិយមិត្តយល់ស្របការលើកឡើងរបស់ Xavi ដែរឬទេ?