ការប្រកួតលីកកំពូលអង់គ្លេស Premier League យប់មិញ ក្រុម
Manchester City បានលត់ក្រុមកំពុងឡើងជើង Southampton ៣-០
បើទោះបីសល់គ្នាតែ១០នាក់ក៏ដោយ។ ចំណែកឯនៅ Bundesliga
អាល្លឺម៉ង់ឯណោះវិញ ក្រុមធ្លាប់តែខ្លាំង Borussia Dortmund
បានបន្តចាញ់ជាលើកទី៨ ធ្លាក់ដល់បាតតារាងមិនគួរឲ្យជឿ។
បីគ្រាប់ដែលជួយឲ្យក្រុមមេឃខៀវ លោតឡើងលេខ២ លើ Southampton វិញនេះ ធ្វើបានដោយ Yaya Toureនៅនាទី៥១, Frank Lampard នៅនាទី៨០ និង Gael Clichy នាទី៨៨។
ចំណែកឯ Dortmund វិញ ត្រូវ Frankfurt យកឈ្នះ ២-០ ដោយកីឡាករ Alexander Meier និង Haris Seferovic។ បរាជ័យនេះ ធ្វើឲ្យក្រុមលោក Jurgen Klopp មានតែ១១ពិន្ទុ ស្ថិតនៅបាតតារាង Bundesliga។ យ៉ាងណាក្ដី គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះ បានប្ដេជ្ញាថានឹងប្រយុទ្ធដល់ទីបញ្ចប់ មិនឲ្យ Dortmund បញ្ចប់ទៅបែបនេះទេ៕