ក្រោយពី Cristiano Ronaldo ធ្វើបានហ៊ែតទ្រីកកាលពីយប់ថ្ងៃសៅរ៍
ដើម្បីក្លាយជាម្ចាស់កំណត់ត្រាហ៊ែតទ្រីកច្រើនជាងគេ (២៣ដង)
ប្រចាំប្រវត្តិសាស្ត្រ La Liga រួចមក Lionel Messi
ក៏អាចធ្វើបានហ៊ែតទ្រីកដែរយប់មិញនេះ។
នៅក្នុងការប្រកួតដែល Barcelona វាយបកយកឈ្នះក្រុមភ្ញៀវ Espanyol ៥-១ នោះ Messi អាចរកបាន៣គ្រាប់នៅនាទី៤៥, ៥០ និង៨១ ឯ២គ្រាប់ទៀតរកបានដោយ Gerard Pique និង Pedro Rodriguez ខណៈ Sergio Garcia ជាអ្នកបំបែកពងមាន់ឲ្យ Espanyol នៅនាទី១៣។
នេះជាហ៊ែតទ្រីកទី២១របស់ ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន នៅ La Liga តិចជាង Ronaldo ២ដង ប៉ុន្តែបើគិតជារួមគ្រប់ពានរង្វាន់វិញ នេះជាហ៊ែតទ្រីទី២៩របស់គេ លើស Alfredo Di Stefano និងនៅចាញ់កំណត់ត្រារបស់ Telmo Zarra តែ២ដងទៀតប៉ុណ្ណោះ (៣២ហ៊ែតទ្រីក)។
៣គ្រាប់បន្ថែមនេះ ធ្វើឲ្យកីឡាករប្រធានក្រុមអាហ្សង់ទីន កើនចំនួនគ្រាប់បាល់នៅ Barcelona ដល់៤០២គ្រាប់ (នៅគ្រប់កម្មវិធីប្រកួត គិតទាំងប្រកួតមិត្តភាព) ៕

តារាងចំណាត់ថ្នាក់ក្រោយប្រកួតយប់មិញ៖
តារាងអ្នកស៊ុតបញ្ចូលទីច្រើនជាងគេ គិតត្រឹមយប់មិញ៖