អ្នកចាត់ការក្រុម Manchester United លោក Louis van Gaal
បានបដិសេធចំពោះសារព័ត៌មានដែលបានចុះផ្សាយថាក្រុមបិសាចក្រហមនឹង
ដេញថ្លៃយកខ្សែប្រយុទ្ធ Gareth Bale
ក្នុងតម្លៃមួយនឹកស្មានមិនដល់ ១២០លានផោន
(ជាង១៨៦លានដុល្លារអាមេរិក)។
ក្នុងបទសម្ភាសន៍មួយកាលពីយប់មិញនេះ លោក Van Gaal បាននិយាយពីរឿងដែលគេនិយាយថាលោកចង់បាន Bale មកអង់គ្លេសថា៖ “រឿងដែលខ្ញុំចង់បាន Bale មកក្នុងតម្លៃខ្លួន១២០លានផោននោះ គឺមិនពិតនោះទេ ហើយបើខ្ញុំចង់បានខ្សែប្រយុទ្ធរូបនេះមកមែននោះ ក៏ខ្ញុំមិនមែនមកពិភាក្សាជាមួយអ្នកកាសែតនោះដែរ។ ខ្ញុំត្រូវតែទៅនិយាយជាមួយ CEO របស់ខ្ញុំទើបអាចសម្រេចបាន”។
ចំពោះរឿងខាងលើនេះដែរ កាសែតរបស់អេស្ប៉ាញជាអ្នកចុះផ្សាយកាលពីថ្ងៃអង្គារថា Man Utd កំពុងចរចាជាមួយ Real Madrid យកខ្សែប្រយុទ្ធជម្រើសជាតិវែលរូបនេះ។ ម្យ៉ាងវិញទៀតនៅអេស្ប៉ាញឯណោះវិញគេបានស្ទាបស្ទង់មតិរបស់អ្នក គាំទ្រ Real ៣០០០០នាក់ផងដែរ ហើយជាលទ្ធផលគឺមាន៥៤%ទៅហើយ ដែលចង់ឱ្យក្លិបលក់ខ្សែប្រយុទ្ធវ័យ២៥ឆ្នាំរូបនេះ។
នៅចាំបានថាកាល Gareth Bale ចាកចេញពី Spurs ទៅ Real Madrid នោះខាងក្រុមបិសាចក្រហមក៏បានដាក់ដេញថ្លៃទិញរូបគេដែរ ប៉ុន្តែមិនអាចហ៊ានថ្លៃដល់ Real បាន។ កាលនោះ Real Madrid ទិញក្នុងតម្លៃ៨៦លានផោន៕