ក្នុងពិភពបាល់ទាត់ Cristiano Ronaldo និង Lionel Messi
ត្រូវបានគេចាត់ទុកថាជាកីឡាករខ្លាំងបំផុតក្នុងរយៈពេលប៉ុន្មាន
ឆ្នាំចុងក្រោយ។ អ្នកទាំងពីរបានជួយឲ្យបាល់ទាត់កាន់តែរំភើប
ខណៈអ្នកគាំទ្រគេទាំង២ក៏ពុះកញ្ជ្រោលខ្លាំងណាស់ដែរ។
ដោយសារតែឥទ្ធិពលដ៏សម្បើមនៃកីឡាករទាំង២
បានធ្វើឲ្យគេហទំព័រមួយបានលើកឡើងពីរឿងមួយចំនួនដែលអាចកើត
ឡើង ប្រសិនបើគ្មានអ្នកទាំង២តាំងពីដើមរៀងមក។
ចង់ដឹងមានអ្វីខ្លះ សូមមើលចំណុចខាងក្រោម៖
១. Fernando Torres អាចឈ្នះពាន Ballon d’Or
នៅឆ្នាំ២០០៨ បេក្ខភាព៣នាក់ចុងក្រោយដណ្ដើមពាន Ballon d’Or គឺ Ronaldo , Messi និង Torres ដូច្នេះបើអត់មានពួកគេទាំង២ទេ នោះខ្សែប្រយុទ្ធវ័យ៣០ដែលកំពុងធ្លាក់ទម្រង់លេងរូបនេះ នឹងមានឱកាសលើកពាន Ballon d’Or នៅឆ្នាំ២០០៨នោះទៅហើយ។
២. ក្រុម Chelsea នឹងអាចលើកពាន Champions League ១ដងថែមទៀត
តោខៀវ Chelsea ឈានជើងដល់វគ្គផ្ដាច់ព្រ័ត្រ Champions League ជាលើកដំបូងនៅឆ្នាំ២០០៨ ដែលពេលនោះពួកគេត្រូវប្រកួតផ្ដាច់ព្រ័ត្រជាមួយក្រុម Manchester United នៅទីក្រុង Moscow ប្រទេសរុស្សី។ ក្នុងប្រកួតនោះដែរ Ronaldo ជាអ្នករកគ្រាប់បាល់នាំមុខឱ្យ Man Utd មុនខណៈដែល Lampard ជាអ្នករកបានគ្រាប់ស្មើ។ ហើយលទ្ធផលនេះរក្សារហូតដល់ម៉ោងបញ្ចប់ត្រូវកាត់សេចក្ដីដោយបាល់ ប៉េណាំងទី ប៉ុន្តែជាអកុសលនៅគ្រានោះ Chelsea ទាត់បាល់ប៉េណាងទីចាញ់ក្រុម Man Utd ។ ដូច្នេះបើគ្រានោះអត់មាន Ronaldo ទេនោះ Chelsea អាចលើកពាន Champions League បានបាត់ទៅហើយ។
៣. កំណត់ត្រារបស់ Gerd Muller មិនទាន់មានអ្នកបំបែកទេ
នៅឆ្នាំ១៩៧២ Gerd Muller ជាអ្នកបង្កើតកំណត់ត្រារកគ្រាប់បាល់បានច្រើនជាងគេនៅក្នុងមួយ ឆ្នាំ ពោលគឺ៨៥គ្រាប់គិតទាំងលេងនៅ Bayern Munich និងជម្រើសជាតិអាល្លឺម៉ង់។ ប៉ុន្តែមកដល់ឆ្នាំ២០១២ ខ្សែប្រយុទ្ធ Lionel Messi អាចបំបែកកំណត់ត្រានោះទៅហើយគឺរូបគេរកបាន៩១គ្រាប់ឯណោះ។
៤. Zlatan Ibrahimovic អាចក្លាយជាតារាលេចធ្លោម្នាក់នៅ Barcelona
Zlatan ផ្លាស់ពី Inter Milan មក Barcelona កាលពីឆ្នាំ២០០៩ ក្នុងតម្លៃ៦៩,៥លានអឺរ៉ូ ប៉ុន្តែក្នុងរដូវកាលនោះដែររូបគេផ្លាស់មកចំពេល Pep Guardiola ជាអ្នកដឹកនាំក្រុម ហើយ Messi កំពុងឡើងជើងខ្លាំងផងដែរ។ Zlatan បានត្រឹមតែនៅក្រោយ Messi ប៉ុណ្ណោះ ព្រោះកាលនោះ Pep ស្រលាញ់ទម្រង់លេងម្ចាស់ពាន Ballon d’Or ៤សម័យនោះជាង។ រដូវកាល២០០៩-២០១០ នោះ Zlatan បង្ហាញខ្លួនបាន២៩ប្រកួត និងរកគ្រាប់បាល់បាន១៦គ្រាប់ប៉ុណ្ណោះ។ ហើយរដូវកាលក្រោយដោយមិនសូវត្រូវគ្នាជាមួយលោក Pep ផងនោះ រូបគេក៏ត្រូវក្រុម AC Milan ខ្ចីជើងមួយរដូវកាលមុនពេលលក់ឱ្យ PSG នៅឆ្នាំ២០១២។
៥. Rooney អាចនឹងមានរូបតំណាងមួយនៅ Man Utd
Rooney ចូលមកលេងនៅក្រុមបិសាចក្រហមមុន Ronaldo ប៉ុន្តែប្រជាប្រិយភាពគឺមិនស្មើនឹងខ្សែប្រយុទ្ធជម្រើសជាតិ ព័រទុយហ្គាល់នោះទេ។ ត្បិតតែមានសមត្ថភាពប្រហាក់ប្រហែលគ្នាមែន ប៉ុន្តែអ្នកគាំទ្រភាគច្រើនស្រលាញ់ Ronaldo ច្រើនជាង Rooney ឆ្ងាយណាស់។ ហើយទោះជា Cr7 ចាកចេញទៅមែន ប៉ុន្តែអ្នកនៅក្នុងក្លិបនេះនៅតែនឹករលឹកដល់ដល់ខ្សែប្រយុទ្ធវ័យ ២៩ឆ្នាំនេះដដែល។ ដូច្នេះបើអត់មាន Ronaldo មកទេនោះ Man Utd នឹងមានតែ Rooney ម្នាក់គត់។
៦. ពាន Ballon d’Or នឹងមិនបានតែ២នាក់អីចឹងទេ
រយៈពេល៦ឆ្នាំមកនេះពានរង្វាន់កីឡាករល្អជាងគេលើលោកនេះគឺ មានអ្នកទទួលតែ២នាក់គត់ Messi ៤ដងនិង Ronaldo ២ដង។ ដូច្នេះបើមិនមាន២នាក់នេះទេ នោះពាននេះអាចមានអ្នកទទួលផ្សេងៗទៀតច្រើននាក់។
ប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះការលើកឡើងទាំង៦ចំណុចខាងលើ?