ការប្រកួតក្របខ័ណ្ឌ Barclays Premier League
នៅសល់មួយគូទៀតដែរនៅយប់នេះ គឺ Stoke City
ត្រូវបើកទ្វារផ្ទះទទួលស្វាគមន៍ក្រុមតោខៀវ Chelsea
នៅម៉ោង៣:០០ទៀបភ្លឺ។ ចាំមើលក្រុមលោក Jose Mourinho
អាចរកបាន៣ពិន្ទុទៀតឬអត់?
សម្ដីអ្នកចាត់ការក្រុមទាំងពីរ
លោក Mark Hughes អ្នកចាត់ការក្រុម Stoke បាននិយាយដោយថា៖ “ក្រុមទាំងមូលកំពុងតែមានបញ្ហារឿងកីឡាកររបួសបន្តិចបន្តួច ប៉ុន្តែនេះមិនមែនជារឿងដែលយើងត្រូវខ្វល់ខ្វាយពេកនោះទេ។ ការដែលបានប្រកួតជាមួយក្រុមខ្លាំងគឺយើងត្រូវតែមានមោទនភាពទោះជា ឈ្នះឬចាញ់ក៏ដោយ។ ប៉ុន្តែបើយើងអាចឈ្នះវិញគឺជារឿងល្អខ្លាំងណាស់នាយប់នេះព្រោះ ជាប្រកួតក្នុងទឹកដី”។
ដោយឡែកលោក Jose Mourinho វិញក៏បាននិយាយដែរថា៖ “ប្រកួតនេះយើងត្រូវតែឈ្នះជាដាច់ខាត ព្រោះ៣ពិន្ទុពិតជាសំខាន់ណាស់សម្រាប់ក្រុមទាំងមូលដើម្បីឈរនៅ កំពូលតារាងបាន។ Stoke ជាក្រុមមិនសូវជាខ្លាំងនោះទេ ដូច្នេះយើងមិនមានអ្វីត្រូវបារម្ភឡើយ។ ណាមួយយើងក៏មិនមានបញ្ហារឿងកីឡាកររបួសអីដែរ និយាយឱ្យខ្លីទៅគឺពេញជើងតែម្ដង”។
ជើងកីឡាករក្រុមទាំងពីរ
ម្ចាស់ផ្ទះនឹងត្រូវអវត្តមានកីឡាកររហូតដល់ទៅ៤នាក់គឺ Peter Odermwingie , Victor Moses , Steve Sidwell និង Marc Muniesa ដោយសាររបួសទាំងអស់ ។ ចំណែក Bojan និង Stephan Ireland វិញមិនទាន់ច្បាស់ថាអាចចូលលេងបានឬអត់ទេដោយសារទើបតែជាពី របួស។ ដូច្នេះជម្រើស១១នាក់ដំបូងរបស់ Stoke City អាចជា Begovic , Bardsley , Shawcross , Wilson , Pieters , Cameron , N’Zonzi , Diouf , Bojan , Walters និង Crouch ។
ងាកមកខាងលោក Mourinho វិញមានកីឡាករអវត្តមានតែ២នាក់គត់នាយប់នេះគឺ Nathan Ake និង Kurt Zouma ។ ចំណែកឯ Didier Drogba និង Thibaut Courtois អាចចូលលេងវិញបានទាំងអស់។ ដូច្នេះជម្រើស១១នាក់របស់តោខៀវយប់នេះអាចជា Courtois , Luis , Terry , Cahill , Ivanovic , Fabregas , Matic , Hazard , Oscar , Willian និង Costa ។
ប្រវត្តិជួបគ្នា
បើគិតត្រួសៗទៅក្រុមទាំងពីរធ្លាប់បានជួបគ្នា៦៨ដងមកហើយ ដែលក្នុងនោះ Stoke City ឈ្នះ២០ដង ស្មើ១៥ និងចាញ់៣៣ដង។ បើនិយាយតែ១២ប្រកួតនៅ Premier League វិញ Stoke City ឈ្នះ Chelsea តែមួយប្រកួតគត់។ ហើយរដូវកាលនេះដែរ ម្ចាស់ផ្ទះ Stoke ឈរនៅចំណាត់ថ្នាក់ទី១៣ខណៈដែល Chelsea វិញឈរនៅចំណាត់ថ្នាក់លេខមួយកំពូលតារាងស្របពេលដែលក្រុមទាំងពីរ នៅមានមួយប្រកួតយប់នេះទៀត។